កីឡាករ 31នាក់ជាប់ក្នុងបញ្ជី FFC មុនជម្រុះ និងចេញទៅចូលរួម AFC U20 Asian Cup - 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា
Tuesday , September 17 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

កីឡាករ 31នាក់ជាប់ក្នុងបញ្ជី FFC មុនជម្រុះ និងចេញទៅចូលរួម AFC U20 Asian Cup

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករយុវជនអាយុក្រោម 20ឆ្នាំចំនួន 31នាក់ ដែលត្រូវកោះហៅធ្វើតេស្ដលើកទី1 នៅថ្ងៃទី20 ខែសីហានេះ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះជើងឯកយុវជនអាស៊ី AFC U20 Asian Cup China 2025 នាថ្ងៃទី21 ដល់ថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024 ខាងមុខ នៅឆាយនីសតៃប៉ិ ។

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

កីឡាករយុវជនដែលត្រូវបានកោះហៅធ្វើតេស្ដថ្ងៃនេះ រួមមានសមាជិកក្រុមយុវជនព្រះខ័នរាជស្វាយរៀង 2នាក់, បឹងកេត 2នាក់, ISI ដង្កោសែនជ័យ 2នាក់, ណាហ្គាវើលដ៏ 3នាក់, សាលាបាល់ទាត់ជាតិបាទី 4នាក់, កងយោធពលខេមរភូមិន្ទ 2នាក់, ក្រសួងមហាផ្ទៃ 2នាក់, វិសាខា 8នាក់, និងសមាជិកក្លិបឡាយហ្វខេត្តព្រះសីហនុ, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ និងសាលាតម្រង់ទិសរាជធានីភ្នំពេញ ម្នាក់ដូចគ្នា គ្រាដែល 2នាក់ទៀត ត្រូវបានជ្រើសរើសដោយសហព័ន្ធ រួមមានកីឡាករ គង់ រិទ្ធី និងកីឡាករ ទិត្យ ដារ៉ា ។

សម្រាប់បេសកកម្មរបស់ក្រុមជម្រើសជាតិអាយុក្រោម 20ឆ្នាំកម្ពុជានេះដែរ នឹងដឹកនាំដោយលោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន ដែលទើបដឹកនាំក្រុមជម្រើសជាតិអាយុក្រោម 16ឆ្នាំកម្ពុជា ចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ ASEAN U-16 Boys’ Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ ជាមួយកំណត់ត្រាមិនស្គាល់ចាញ់សោះ ក្នុងពូលB ដោយឆ្លងកាត់ 3ប្រកួតឈ្នះ 2 និងស្មើ 1 ពោលគឺឈ្នះមីយ៉ាន់ម៉ា 2-1, ស្មើវៀតណាម 1-1 និងឈ្នះក្រុមជម្រើសជាតិ U16 ប្រ៊ុយណេ 6-0 ។

សម្រាប់ការប្រកួតវគ្គជម្រុះជើងឯកយុវជនអាស៊ី AFC U20 Asian Cup China 2025 នាខែក្រោយ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ, អូសបេគីស្ថាន, ប៉ារ៉ែន និងនេប៉ាល់ ។ ចំពោះកម្មវិធីប្រកួតរបស់ក្រុម U20 កម្ពុជា នឹងត្រូវជួបនេប៉ាល់មុនគេ នាថ្ងៃទី21-កញ្ញា មុនជួបអូបេគីស្ថាន នាថ្ងៃទី23-កញ្ញា, ជួបបារ៉ែន នាថ្ងៃទី27-កញ្ញា និងចុងក្រោយជួបក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ នាថ្ងៃទី29 ខែកញ្ញា ឆ្នាំ2024 ខាងមុខ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

កីឡាករកូរ៉េខាងត្បូង Son ច្រានចោលការចោទថារូបគេចូលរួមរៀបចំលទ្ធផលប្រកួត

កីឡាករបាល់ទាត់កូរ៉េ Son Jun-ho បានបដិសេធកាលពីថ្ងៃពុធពីការចោទប្រកាន់ដែលថា ខ្លួនបានចូលរួមក្នុងការរៀបចំលទ្ធផលប្រកួត និងអំពើពុករលួត នៅពេលប្រកបអាជីពនៅប្រទេសចិន។ សមាគមបាល់ទាត់ចិន (CFA) បាមដាក់បម្រាមលើកីឡាករចំនួន 38 នាក់ រួមទាំង Son និងមន្ត្រីចំនួន …