ទិញមិនឈប់! Chelsea យកខ្សែប្រយុទ្ធព័រទុយហ្កាល់ Neto តម្លៃ 54លានផោនពី Wolves - 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា
Tuesday , September 17 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ទិញមិនឈប់! Chelsea យកខ្សែប្រយុទ្ធព័រទុយហ្កាល់ Neto តម្លៃ 54លានផោនពី Wolves

ក្លិបបាល់ទាត់តោខៀវ Chelsea នៅតែបន្តចំណាយ ក្នុងការនាំចូលកីឡាករបន្ថែម បន្ទាប់ពីចុងក្រោយនេះទិញបានខ្សែប្រយុទ្ធព័រទុយហ្កាល់ Neto ពីក្លិបរួមលីគ Wolverhampton ក្នុងតម្លៃផ្ទេរ 54 លានផោន។ កីឡាករវ័យ 24 ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល 7 ឆ្នាំ នៅ Stamford Bridge ដល់ឆ្នាំ 2031។

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

កីឡាករជម្រើសជាតិព័រទុយហ្កាល់រូបនេះ បានបង្ហាញមុខនៅចំពោះមុខអ្នកសារព័ត៌មាន និងអ្នកគាំទ្រនៅ Stamford Bridge កាលពីថ្ងៃអាទិត្យ អំឡុងពេលសម្រាកវគ្គទីមួយក្នុងការប្រកួតមិត្តភាពទល់នឹង Inter Milan។

មុនឈានដល់ការផ្ទេរផ្លូវការនេះ Chelsea ត្រូវបាន Wolves បដិសេធសំណើពីរលើករួចមកហើយ។ ចុងក្រោយនេះភាគីទាំងពីរបានយល់ព្រមសំណើតម្លៃ 51.3 លានផោន បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ 2.6 លានផោន។

Neto ដែលផ្លាស់ពី Lazio មកកាន់ Wolves នៅឆ្នាំ 2019 បង្ហាញខ្លួនបាន 135 ប្រកួតឱ្យ Wolves រកបាន 15 គ្រាប់។ នេះជាតម្លៃលក់ចេញខ្ពស់បំផុតបំបែកកំណត់ត្រារបស់​ Wolves ដែលធ្លាប់លក់ថ្លៃបំផុត 47 លានផោន Ruben Neves ដែលចាកចេញទៅ Al-Hilal​ នៅឆ្នាំ 2023។

ការមកដល់របស់ Neto មានន័យថា Chelsea បានចំណាយលុយសរុប 185 លានផោនហើយក្នុងការទិញចូលកីឡាករក្នុងរដូវក្តៅនេះ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

កីឡាករកូរ៉េខាងត្បូង Son ច្រានចោលការចោទថារូបគេចូលរួមរៀបចំលទ្ធផលប្រកួត

កីឡាករបាល់ទាត់កូរ៉េ Son Jun-ho បានបដិសេធកាលពីថ្ងៃពុធពីការចោទប្រកាន់ដែលថា ខ្លួនបានចូលរួមក្នុងការរៀបចំលទ្ធផលប្រកួត និងអំពើពុករលួត នៅពេលប្រកបអាជីពនៅប្រទេសចិន។ សមាគមបាល់ទាត់ចិន (CFA) បាមដាក់បម្រាមលើកីឡាករចំនួន 38 នាក់ រួមទាំង Son និងមន្ត្រីចំនួន …