ការប្រកួតមិត្តភាព CPL-ភាគីពាក់ព័ន្ធ ជាការបំផុសស្មារតីរុញច្រានបាល់ទាត់ជាតិ - 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា
Tuesday , September 17 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ការប្រកួតមិត្តភាព CPL-ភាគីពាក់ព័ន្ធ ជាការបំផុសស្មារតីរុញច្រានបាល់ទាត់ជាតិ

លោក កាំង សេន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានចាត់ទុកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព រវាងភាគីពាក់ព័ន្ធ កាលពីល្ងាចថ្ងៃទី28 ខែកក្កដា ឆ្នាំ2024 គឺជាកម្លាំងចលករថ្មីមួយ ដើម្បីបុព្វហេតុរួមគ្នាបំផុស និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ ពិសេសលីគកំពូលកម្ពុជាឲ្យកាន់តែរីកចម្រើន ។

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ការគូសបញ្ជាក់នេះ បន្ទាប់ពីការប្រកួតមិត្តភាពរវាងភាគីពាក់ព័ន្ធ CPL កាលពីល្ងាចអាទិត្យកន្លងទៅ មានវត្តមានថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហព័ន្ធ ថ្នាក់ដឹកនាំក្លិប ដៃគូសហការ និងអ្នកគាំទ្រជាច្រើន បានចូលរួមប្រកួតនៅកីឡដ្ឋាន អេអាយអេ ខេអឹមអេកផាក ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងសប្បាយរីករាយ ។

ចំពោះថ្នាក់ដឹកនាំ ដែលបានចូលរួមប្រកួត និងអបអរសាទរព្រឹត្តិការណ៍នេះ មានដូចជាឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូលកម្ពុជា និងថ្នាក់ដឹកនាំក្លិបផ្សេងៗទៀត ។

លោក កាំង សេន បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំគ្នា បង្រួបបង្រួមគ្នា និងបណ្ដុះស្មារតី រវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផង និងរួមគ្នារុញបាល់ទាត់ ដែលពិបាកនឹងរុញឲ្យធ្វើដំណើរបន្ដិចម្ដងៗ ឆ្ពោះទៅការអភិវឌ្ឍ និងរីកចម្រើន ស្របតាមពាក្យស្លោករបស់ CPL ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងលីគរដូវកាលថ្មី គឺ «លីគខ្លាំង ជម្រើសជាតិខ្លាំង» ។

គួរដឹងថា ការប្រកួតមិត្តភាពរវាងភាគីពាក់ព័ន្ធ CPL នេះ ធ្វើឡើង 2សប្ដាហ៍មុនបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ2024/25 ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី10 ខែសីហាខាងមុខ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

គ្រូបង្វឹក​កម្ពុជា​ចេញការពារកូនក្រុម​ ដោយស្នើអ្នកគាំទ្រ កុំដាក់សម្ពាធលេីកីឡាករ

លោក Felix Dalams គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានស្នើអ្នកគាំទ្រកុំព្យាយាមរិះគន់ ឬដាក់សម្ពាធលើកីឡាករ ព្រោះពួកគេបានពលីច្រើនណាស់ ដើម្បីជួយក្រុមជម្រើសជាតិ ក៏ដូចជាចង់ឈ្នះជូនប្រទេស និងប្រជាជនរបស់ខ្លួន ទោះបីលោកនៅបន្ដដឹកនាំ ឬមានគ្រូបង្វឹកថ្មីក៏ដោយ ។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយក្រុម