Saturday , September 7 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

គ្រូព្រះខ័នរាជ ថានឹងពង្រឹងក្រុមបន្ថែម ត្រៀមជួបក្រុមខ្លាំងៗវគ្គចែកពូលពាន ACC

ទោះបីវាយបកឈ្នះក្រុម Young Elephants របស់ឡាវ រហូតដល់ 5-1 ក្នុងជំនួបវគ្គជម្រុះជើងទី2 នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Championship Shopee Cup ឆ្នាំ2024/25 ក៏ពិតមែន ប៉ុន្ដែគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz ថា ក្រុមមិនទាន់ធ្វើបានល្អនោះទេ ពោលគឺ

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ត្រូវការពង្រឹងបន្ថែម ដើម្បីត្រៀមប្រកួតប្រជែងកាន់តែខ្ពស់នៅវគ្គចែកពូល ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុម Young Elephants ដោយលទ្ធផលសរុបទាំង 2ជើង 8-3 ក្រោយបន្ដជ័យជម្នះក្នុងដី 5-1 ក្នុងជំនួបជើងទី2 នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃទី24 ខែកក្កដា ឆ្នាំ2024 ដើម្បីឡើងទៅបង្គ្រប់ពូលA នៃពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ាន ជាមួយក្រុមខ្លាំងៗក្នុងតំបន់ 5ក្រុមផ្សេងទៀត នាពេលឆាប់ៗខាងមុខ ។

លោក Pep Munoz បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា វគ្គចែកពូល នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ។ ដូច្នេះលោកត្រូវការរៀបចំក្រុមកាន់តែល្អ ដើម្បីបង្ហាញពីកម្រិតលេងរបស់ក្រុមតំណាងកម្ពុជា ជាមួយក្រុមធំៗមកពីក្នុងតំបន់ ពោលគឺព្រះខ័នរាជស្វាយរៀង មិនមែនមានមហិច្ឆតាត្រឹមតែចូលវគ្គចែកពូលនោះទេ តែក៏មិនគោលដៅស្វែងរកជ័យជម្នះតាមដែលអាចធ្វើបានផងដែរ ។ 

សូមបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះក្រៅដី 3-2 កាលពីជើងទី1 និងជ័យជម្នះក្នុងដី 5-1 នៅជើងទី2 នេះ ព្រះខ័នរាជស្វាយរៀង បានបន្ដដំណើរឡើងទៅវគ្គចែកពូល ដោយចូលបង្គ្រប់ពូលA នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ជាមួយបេក្ខភាព 5ក្រុមផ្សេងទៀត រួមមាន BG Pathum United (ថៃ) Terengganu FC (ម៉ាឡេស៊ី) PSM Makassar (ឥណ្ឌូនេស៊ី) Dong A Thanh Hoa (វៀតណាម) និង Shan United (មីយ៉ាន់ម៉ា) ដែលបានទម្លាក់ Kasuka (ប្រ៊ុយណេ) ក្នុងវគ្គជម្រុះដោយលទ្ធផល 4-2។

វគ្គចែកពូល គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី21 ខែសីហា ឆ្នាំ2024 ដល់ថ្ងៃទី06 ខែកុម្ភៈ ឆ្នាំ2025 ។ បន្ទាប់មកក្រុមឈរលេខ1 និងលេខ2 នៃពូលនីមួយៗ ត្រូវប្រកួតខ្វែងពូល នាថ្ងៃទី02 និងថ្ងៃទី30 ខែមេសា ឆ្នាំ2025 ខណៈក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវធ្វើការប្រកួតត 2ជើង (ក្នុងដី និងក្រៅដី) ដើម្បីកំណត់ក្រុមជើងឯក នាថ្ងៃទី14 និងថ្ងៃទី21 ខែឧសភា ឆ្នាំ2025 ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

អាណាព្យាបាលយុវជន U13 ស្វាយរៀង រំភើបចិត្តខ្លាំងចំពោះកូនដែលដើរលើវិថីបាល់ទាត់

អាណាព្យាបាលរបស់យុវជនជំនាន់ថ្មី នៃក្លិបព្រះខ័នរាជស្វាយរៀង បានសម្ដែងនូវសេចក្ដីរីករាយ និងពោរពេញដោយក្ដីសង្ឃឹម បន្ទាប់ពីកូនៗរបស់ខ្លួន បានក្លាយជាយុវជនថ្នាលផ្លូវការរបស់ក្លិបជើងឯកលីគកំពូលកម្ពុជានេះ ដោយរំពឹងពួកគេនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរ ទាំងអាជីពកីឡាករ និងសិក្សាជាដើម ។ ការបង្ហាញសុទិដ្ឋិនិយមនេះ