Friday , September 6 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro! បារាំង ឬអេស្ប៉ាញ បានទៅវគ្គផ្ដាច់ព្រ័ត្រ?

ក្រុមបាល់ទាត់បារាំង និងអេស្ប៉ាញ បានធ្វើការហ្វឹកហាត់ផ្លូវការចុងក្រោយរៀងខ្លួននៅថ្ងៃចន្ទម្សិលមិញ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់អឺរ៉ុបរាត្រីនេះនៅកីឡដ្ឋាន Allianz Arena របស់ក្លិបបាល់ទាត់ Bayern Munich។

ក្រុមដែលពិបាករកគ្រាប់បាល់ឆ្នាំនេះ បារាំងរំពឹងថានឹងអាចធ្វើឱ្យអ្នកគាំទ្រស្បើយចិត្ត ក្រុមដែលពិបាក

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

គ្រាប់បាល់ឆ្នាំនេះ បារាំងរំពឹងថានឹងអាចធ្វើឱ្យអ្នកគាំទ្រស្បើយចិត្ត ដោយពួកគេរំពឹងយកឈ្នះអេស្ប៉ាញ តែគូប្រកួតរបស់ពួកគេអេស្ប៉ាញជាក្រុមដែលលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរកគ្រាប់បាល់នៅ Euro 2024 នេះ។

ថ្វីបើបារាំងខ្សត់គ្រាប់នៅ Euro ឆ្នាំនេះ ពួកគេនៅតែជាក្រុមដែលគេគិតថាឈ្នះជើងឯក Euro តែពួកគេត្រូវបានទទួលរងការរិះគន់ខ្លាំងផងដែរពីអ្នកគាំទ្រ ពីទម្រង់លេងមិនគួរឱ្យចាប់អារម្មណ៍ តែបានឡើងមកកាន់វគ្គនេះដោយមិនបានស៊ុតបាល់ដោយការលេង ពោលគឺមានគ្រាប់បាល់ដោយការទាត់ចូលទីខ្លួនឯងរបស់គូប្រកួតពីរគ្រាប់ និងបាល់ពិន័យ 11 ម៉ែត្ររបស់ Kylian Mbappe មួយគ្រាប់។

ទោះបីឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ពីរលើកជាប់គ្នា និងឈ្នះជើងឯកនៅរុស្ស៊ីឆ្នាំ 2018 និងចាញ់អាហ្សង់ទីនបាល់ 11 ម៉ែត្រកាត់សេចក្តី តែស្ថិតិនៅ Euro ក្រោមការដឹកនាំរបស់លោក Dider Deschamps មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ ដោយស្ថិតិល្អបំផុតនោះគឺជាជើងឯករងកាលពីឆ្នាំ 2016 ក្នុងទឹកដីរបស់ខ្លួន ចាញ់ព័រទុយហ្កាល់នៅវគ្គផ្តាច់ព្រ័ត្រ។ កាលពីថ្ងៃសុក្រពួកគេក៏បានសងសឹកព័រទុយហ្កាល់បានសម្រេច តែយកឈ្នះដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។

យ៉ាងណាក្តី ការប្រកួតទល់នឹងអេស្ប៉ាញយប់នេះ បារាំងនៅតែគេគិតថាជាក្រមមានប្រៀប បើទោះជាអេស្ប៉ាញមានទម្រង់លេងអស្ចារ្យនៅ Euro នេះ ឈ្នះទាំង 5 ប្រកួតកន្លងមក។ អេស្ប៉ាញនឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួន ដូចជាខ្សែបម្រើ Barcelona, Pedri មានរបួសជង្គង់ខណៈខ្សែការពារពីរនាក់ Robin Le Normand និង Dani Carvajal សុទ្ធតែជាប់ពិន័យ ដែលមានន័យថា ខ្សែការពារ Real Madrid, Nacho នឹងសហការជាមួយ Aymeric Laporte និងកីឡាករវ័យ 38 ឆ្នាំ Jesus Navas។

រំលឹកថា ក្រុមទាំងពីរមានប្រវត្តិជួបគ្នា 9 លើក បារាំងឈ្នះ 3 អេស្ប៉ាញឈ្នះ 5 និងចុងក្រោយបំផុតជួបគ្នានៅ UEFA Nations League បារាំងឈ្នះ 2-1 ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ការរើសអើងជាតិសាសន៍អំឡុង Euro ធ្វើឱ្យ UEFA ផាកពិន័យប្រទេសចំនួន 7

សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចផាកពិន័យ សមាគមបាល់ទាត់ចំនួន 7 ក្នុងចំណោម 24 ប្រទេសដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2024 ពាក់ព័ន្ធនឹងបញ្ហារើសអើងដោយអ្នកគាំទ្ររបស់ពួកគេ។ ស៊ែប ក្រូអាស៊ី រ៉ូម៉ានី ស្លូវេនី …