Monday , September 16 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ព័រទុយហ្កាល់ឈ្នះស្លូវេនីដោយប៉េណាល់ទី ខណៈ CR7 ទឹកភ្នែកជោកថ្ពាល់

ខណៈពេលដែលអ្នកចាំទីស្លូវេនី Jan Oblak សង្គ្រោះបាល់ 11 ម៉ែត្ររបស់ Cristiano Ronaldo នៅម៉ោងបន្ថែម 15 នាទីពីរដង ក្តីស្រមៃរបស់វីរៈបុរសបាល់ទាត់របស់ព័រទុយហ្កាល់ត្រូវរសាត់អណ្តែតមួយអន្លើ។ កីឡាករវ័យ 39 ឆ្នាំដែលក្រោយចប់ការប្រកួតប្រាប់ថា នេះគឺជាព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបចុងក្រោយរបស់គេនោះ

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

បានសម្រក់ទឹកភ្នែក ខណៈមិត្តរួមក្រុមនាំគ្នានិយាយលើកទឹកចិត្ត ស្របពេលដែលក្រុមបាល់ទាត់ស្លូវេនីកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលបំផុតមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់អឺរ៉ុប។ បន្ទាប់ពី 90 នាទីមិនមានគ្រាប់បាល់ ក្រុមទាំងពីរត្រូវលេងម៉ោងបន្ថែម 15 នាទីពីរដង តែនាទីទី 105 អតីតខ្សែប្រយុទ្ធ Manchester United រូបនេះស៊ុតបាល់ពិន័យ 11 ម៉ែត្រមិនចូលដែលធ្វើឱ្យការប្រកួតត្រូវអូសបន្លាយដល់វគ្គ 11 ម៉ែត្រកាត់សេចក្តី។ អ្នកចាំទី Diogo Costa បានក្លាយជាវីរៈបុរសរបស់ព័រទុយហ្កាល់បន្ទាប់ពីសង្គ្រោះបាល់ 11 ម៉ែត្រកាត់សេចក្តីបីបាល់ដំបូង យកឈ្នះស្លូវេនីឡើងវគ្គ 8 ក្រុមចុងក្រោយ Euro 2024។ ក្រោយចប់ការប្រកួត ទឹកភ្នែកស្រក់មិនឈប់ទេសម្រាប់ Cristiano Ronaldo តែលាយឡំជាមួយនឹងភាពសប្បាយរីករាយ។ និយាយក្រោយចប់ការប្រកួត Ronaldo ឱ្យដឹងថា មនុស្សរឺងមាំយ៉ាងណាក៏មានថ្ងៃអាក្រក់ រូបគេមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងនៅពេលគ្រប់គ្នាត្រូវការខ្លាំង តែយើងធ្វើមិនបាន តែភាពសោកសៅបែជាបញ្ចប់ជាមួយក្តីរីករាយ អរគុណគ្រប់គ្នាសម្រាប់ការគាំទ្រ និងលើកទឹកចិត្ត។ ជាមួយគ្នានោះដែរអ្នកចាំទីព័រទុយហ្កាល់ Diogo Costa ឱ្យដឹងថា នេះប្រហែលជាការប្រកួតដ៏អស្ចារ្យបំផុតក្នុងជីវិត សូម្បីខ្លួនឯងក៏មិននឹកស្មានធ្វើបានបែបនេះដែរ។ ងាកមកគ្រូបង្វឹកព័រទុយហ្កាល់លោក Roberto Martinez ឱ្យដឹងថា មិនថាមានរឿងអ្វីកើតឡើង Ronaldo គឺជាមនុស្សសំខាន់បំផុតរបស់ក្រុមដែលមិនអាចខ្វះបាន ការស៊ុតបាល់ 11 ម៉ែត្រមិនចូលមិនមែនជារឿងថ្មីសម្រាប់កីឡាករបាល់ទាត់ លោកនៅតែមានជំនឿលើប្រធានក្រុមរូបនេះ និងដាក់ឱ្យគាត់ស៊ុតបាល់ 11 ម៉ែត្រកាត់សេចក្តីដំបូងគេទៀត ដើម្បីឱ្យគាត់បញ្ជាក់គ្រប់គ្នាថា ព័រទុយហ្កាល់ត្រូវការរូបគាត់ និងបញ្ជាក់ថាបាល់ទាត់គឺបែបនេះ យើងមិនត្រូវចុះចាញ់ ទោះបីនៅសល់មួយដង្ហើមចុងក្រោយ។ សូមបញ្ជាក់ថា Cristiano Ronaldo ជាអ្នកស៊ុតបាល់ 11 ម៉ែត្រកាត់សេចក្តីចូលមុនគេ មុនពេលដែល Bruno Fernandes និង Bernardo Silva ស៊ុតចូលតាមក្រោយដើម្បីជ័យជំនះវគ្គ 16 ក្រុមចុងក្រោយនេះ បន្ទាប់ពី Diogo Costa សង្គ្រោះបីបាល់។ ព័រទុយហ្កាល់នឹងត្រូវជួបជាមួយក្រុមជើងឯក 2 សម័យបារាំងថ្ងៃសុក្រនេះនៅទីក្រុង Hamburg៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ការរើសអើងជាតិសាសន៍អំឡុង Euro ធ្វើឱ្យ UEFA ផាកពិន័យប្រទេសចំនួន 7

សមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចផាកពិន័យ សមាគមបាល់ទាត់ចំនួន 7 ក្នុងចំណោម 24 ប្រទេសដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2024 ពាក់ព័ន្ធនឹងបញ្ហារើសអើងដោយអ្នកគាំទ្ររបស់ពួកគេ។ ស៊ែប ក្រូអាស៊ី រ៉ូម៉ានី ស្លូវេនី …