Thursday , July 18 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ហូឡង់ឈ្នះរ៉ូម៉ានី 3-0 ឡើងវគ្គ 8ក្រុមចុងក្រោយ Euro លើកដំបូងក្នុងរយៈពេល 16ឆ្នាំ

កីឡាករបម្រុង Donyell Malen ស៊ុតពីរគ្រាប់ម្នាក់ឯង ខណៈ Cody Gakpo រកបានមួយគ្រាប់ឱ្យហូឡង់យកឈ្នះរ៉ូម៉ានី 3-0 ឡើងវគ្គ 8 ក្រុមចុងក្រោយបាល់ទាត់ជើងឯកអឺរ៉ុបលើកដំបូងក្នុងរយៈពេល 16 ឆ្នាំ។

ខ្សែប្រយុទ្ធ Liverpool, Cody Gakpo បើកការនាំមុខមុនឱ្យហូឡង់នៅនាទីទី 20 ដែលជាការអូសចូលស៊ុតបញ្ចូលទីជើងស្តាំ

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

យ៉ាងល្អ។ រ៉ូម៉ានីដែលមានអ្នកគាំទ្រអាវលឿងយ៉ាងសន្ធឹកនៅក្នុងកីឡដ្ឋាននោះបានបង្ករការលំបាកខ្លះដល់ហូឡង់ផងដែរ តែការវាយសម្រុកក៏ភ្លាតពីរគ្រាប់នៅចុងម៉ោងដោយកីឡាករបម្រុង Donyell Malen ទាំងពីរគ្រាប់នៅនាទីទី 83 និង 90+3។

ហូឡង់ដែលជាក្រុមលេខបីប៉ុណ្ណោះនៅក្នុងពូល ដោយមានត្រឹម 4 ពិន្ទុតែបានឡើងមកកាន់វគ្គនេះជាក្រុមលេខបីល្អបំផុតមួយ។

គ្រូបង្វឹកហូឡង់លោក Ronald Koeman បានឱ្យដឹងថា លោកមិននឹកស្មានថាក្រុមរបស់លោកឈ្នះធំធេងបែបនេះ រ៉ូម៉ានីចាប់ផ្តើមដោយភាពជឿជាក់ និងដាក់សម្ពាធមកលើពួកយើង តែពួកគេក្រោយមកក៏មានបញ្ហានៅតំបន់ការខាងឆ្វេងដែលធ្វើឱ្យក្រុមរបស់លោកក្តោបឱកាសបាន និងបង្កើតឱកាសស៊ុតបញ្ចូលទីបាន។

ងាកមកខ្សែប្រយុទ្ធ Liverpool, Cody Gakpo ដែលជាកីឡាករឆ្នើមប្រចាំការប្រកួតនោះ បានបង្ហាញអារម្មណ៍រីករាយក្រោយស៊ុតបញ្ចូលទីគ្រាប់ទីបីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ និងសំឡឹងទៅមុខទៀតក្នុងការនាំហូឡង់ឆ្ពោះទៅដណ្តើមជើងឯកអឺរ៉ុបលើកដំបូងតាំងពីឆ្នាំ 1998។

ចំណែកឯគ្រូបង្វឹករ៉ូម៉ានីលោក Eduard Iordanescu បានឱ្យដឹងដែរថា ក្រុមរបស់លោកព្យាយាមធ្វើឱ្យហូឡង់ភ្ញាក់ផ្អើក តែអ្វីៗត្រូវប្រែប្រួលនៅនាទីទី 20 នៅពេលរបូតបាល់មួយគ្រាប់ តែមិនអីទេ លោកមានមោទនភាពចំពោះកូនក្រុមដែលឡើងមកកាន់វគ្គនេះ និងទម្រង់លេងសមរម្យមួយ។

សូមបញ្ជាក់ថា នេះជាលើកដំបូងក្នុងរយៈពេល 24 ឆ្នាំសម្រាប់រ៉ូម៉ានីដែលឡើងមកកាន់វគ្គចាញ់ធ្លាក់នៅបាល់ទាត់អឺរ៉ុប។ ចំណែកឯហូឡង់នៅពេលនេះត្រូវឡើងជួបទួកគីនៅវគ្គ 8 ក្រុមចុងក្រោយនៅថ្ងៃទី 6 ខែកក្កដាខាងមុខនៅរដ្ឋធានីប៊ែកឡាំង៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ទីក្រុង Madrid ពោរពេញដោយភាពរីករាយ អបអរពានរង្វាន់ Euro ទៅដល់ទឹកដីអេស្ប៉ាញ

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានត្រលប់មកដល់ប្រទេសកំណើតរបស់ខ្លួនវិញនៅថ្ងៃចន្ទម្សិលមិញ និងបានរៀបចំពិធីដង្ហែ និងអបអរពានជើងឯកទ្វីបអឺរ៉ុប Euro 2024 របស់ខ្លួននៅទីក្រុង Madrid។ អេស្ប៉ាញបានយកឈ្នះអង់គ្លេស 2-1 នៅវគ្គផ្តាច់ព្រ័ត្រ ដោយគ្រាប់បាល់ជ័យជំនះរបស់កីឡាករបម្រុង​ Mikel Oyazabal