លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អ្នកនិយមបាល់ទាត់ជាតិ ភ្ញាក់ផ្អើលដែលស្វាយរៀងប្រកាសចែកផ្លូវពី Harber

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស 2រូប ក្នុងនោះមានម្ចាស់ស្បែកជើងមាស Marcus Haber និងកីឡាករសញ្ជាតិប្រេស៊ីល Iago Bento ស្របពេលសមាជិកដ៏ចាស់វស្សា សុក សំណាង បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីពួកគេ បានរួមចំណែក

បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រជូនក្លិប ដោយគ្រងជើងឯកពាន 2 ក្នុងរដូវកាលឆ្នាំ2023/24 កន្លងទៅ ។
Marcus Haber ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ក្នុងចំណោមកីឡាករបរទេសផ្សេងទៀត រួមកីឡាករ Iago Bento ផងដែរ ដែលបានរួមចំណែកជួយក្រុមគ្រងជើងឯក ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ សម្ដែងការសោកស្ដាយ ទោះបីក្លិបមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ ជុំវិញការចែកផ្លូវនេះក៏ដោយ ។

ចំណែកកីឡាករ សុក សំណាង ដែលបានរួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ2010 ត្រូវបានក្លិបប្រកាសនៅថ្ងៃជាមួយគ្នា នាល្ងាចថ្ងៃទី23 ខែឧសភា ឆ្នាំ2024 ថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ហើយ។ មិនទាន់អស់នៅឡើយ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក៏បានប្រកាសពីការចាកចេញរបស់អ្នកចាំទី អោម ឧត្តម ហួយ ផល្លីន និង សំអឿន ពិដោរ ផងដែរ។

គួរដឹងថា ក្រោយបញ្ចប់បេសកកម្មធំៗក្នុងស្រុក ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្រុមតំណាងកម្ពុជាតែមួយគត់ ត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Club Championship (Shopee Cup) ឆ្នាំ2024/25 ដែលពួកគេ ត្រូវជួបក្រុម Young Elephants របស់ឡាវ ក្នុងវគ្គ play-off ហើយក្រុមជើងឯកពានសម្ដេចតេជោ 5សម័យនេះ ក៏នឹងត្រូវបន្ដចូលរួមការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League 2024/25 នាពេលខាងមុខផងដែរ ៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

តំណាងព្រះខ័នរាជអះអាងត្រៀមខ្លួនរួចរាល់ តទល់ក្រុមធំៗក្នុងពូល A ពាន ACC

ខ្សែការពារក្លិបព្រះខ័នរាជស្វាយរៀង ធារី ចន្ថាប៊ីន បានអះអាងថា ក្រុមរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ក្នុងវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Champion-Shopee Cup ឆ្នាំ2024/25 ។ …