លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ការប្រកួតមិត្តភាពសប្បុរសធម៌ដ៏ធំ នឹងធ្វើឡើងក្នុងពិធីបើក Soccer League 2024

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី9 ឆ្នាំ2024 គ្រោងនឹងរៀបចំពិធីបើកការប្រកួតរដូវកាលថ្មីជាផ្លូវការ នាថ្ងៃទី09 ខែមិថុនាខាងមុខ ជាមួយនឹងការប្រកួតមិត្តភាពសប្បុរសធម៌ដ៏ធំមួយ នៅពហុកីឡដ្ឋានជាតិ ឬស្ដាតអូឡាំពិក រវាងក្រុម ស.ស.យ.ក អល ស្ដារ និងក្រុមផ្ការីកគ្រប់រដូវកាល ក្រោមប្រធានបទ «បេះដូងអ្នកកីឡា

ដើម្បីកុមារកម្ពុជា» ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតពានរង្វាន់ Soccer League ។

ក្នុងនាមគណៈកម្មការរៀបចំ ឯកឧត្តមបានប្រកាសនឹងមានការប្រកួតមិត្តភាពសប្បុរសធម៌ដ៏អស្ចារ្យមួយ នៅថ្ងៃបើកការប្រកួត នាថ្ងៃទី09 ខែមិថុនា រវាងក្រុម ស.ស.យ.ក អល ស្ដារ និងក្រុមផ្ការីកគ្រប់រដូវកាល ដើម្បីកៀរគរថវិកាជួយដល់កុមារកំព្រា ឬមន្ទីរពេទ្យកុមារ ស្របពេលអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែ វើ រី ជីស ក៏បានឧបត្ថម្ភ 5ម៉ឺនដុល្លារ តាមរយៈការប្រកួតមិត្តភាពសប្បុរសធម៌នេះ ដើម្បីជួយដល់កុមារកម្ពុជាផងដែរ ។

ឯកឧត្តម ខៀវ ភារិទ្ធ បានចាត់ទុកការចូលរួម និងសកម្មភាពទាំងអស់នេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីនឹងជំរុញឲ្យដំណើរការប្រកួតពានរង្វាន់ Soccer League ឆ្នាំនេះ កាន់តែទាក់ទាញ និងការគាំទ្រកាន់តែច្រើន ។ បន្ថែមលើនេះ បានរួមចំណែកជួយដល់ការងារមនុស្សធម៌ក្នុងសង្គមថែមទៀត ។ ទាំងនេះ គឺស្របតាមគោលបំណងនៃការរៀបចំការប្រកួត ក្នុងការផ្ដល់ឱកាសឲ្យកីឡាករគ្រប់រូប មកពីស្ថាប័នរដ្ឋ និងឯកជន ចូលរួមប្រកួតដើម្បីរឹតចំណងមិត្តភាព និងរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិ ក្រោមពាក្យស្លោក «ស្មារតីសាមគ្គីភាព»៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

តំណាងព្រះខ័នរាជអះអាងត្រៀមខ្លួនរួចរាល់ តទល់ក្រុមធំៗក្នុងពូល A ពាន ACC

ខ្សែការពារក្លិបព្រះខ័នរាជស្វាយរៀង ធារី ចន្ថាប៊ីន បានអះអាងថា ក្រុមរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយក្រុមខ្លាំងៗ ក្នុងវគ្គចែកពូល នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ASEAN Club Champion-Shopee Cup ឆ្នាំ2024/25 ។ …