លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Al-Ain ឡើងផ្ដាច់ព្រ័ត្រ AFC Champions League ក្រោយឈ្នះ Al-Hilal

ក្លិបបាល់ទាត់អារ៉ាប់រួម Al-Ain បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League ហើយទោះចាញ់នៅទឹកដីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal 2-1 ក៏ដោយ។ ក្រុមរបស់លោក Hernan Crespo បានកាន់ជ័យជំនះ 4-2 កាលពីជើងទីមួយក្នុងទឹកដីរបស់ខ្លួន មុនត្រលប់មកកាន់ជើងទីពីរនេះ។

ក្រុមម្ចាស់ផ្ទះ Al-Hilal ចាប់ផ្តើមបានល្អដោយរកបានគ្រាប់បាល់នាំមុខមុនដោយបាល់ពិន័យ 11 ម៉ែត្រសម្រេចបានដោយ Ruben Neves នៅនាទីទីបួនដើម្បីកាត់បន្ថយការនាំមុខមកត្រឹម 4-3 ខណៈតារាបាល់ទាត់ប្រេស៊ីលដែលកំពុងមានរបួស Neymar បានត្រឹមអង្គុយទស្សនា។ តែការនាំមុខរបស់ Al-Hilal បានត្រឹម 8 នាទីបន្ទាប់ពី Al-Ain តាមស្មើវិញនៅនាទីទី 12 ដោយគ្រាប់បាល់របស់ Erik Jorgens ។

វគ្គទីពីរ Al-Hilal ដែលត្រូវការគ្រាប់ពីរគ្រាប់ទៀតដើម្បីតាមស្មើនោះ បានព្យាយាមវាយសម្រុកខ្លាំងរហូតរកបានមួយគ្រាប់ដោយ Salem Al-Dawsari ។ មិនមានការប្រែប្រួលគ្រាប់បាល់ទាត់ទៀតឡើយខណៈ Al-Ain ព្យាយាមទប់ស្កាត់ ការពារដល់ចប់ការប្រកួត ដែលមានន័យថា Al-Ain ឈ្នះសរុបទាំងពីរជើង 5-4 ។

ក្រុមរបស់លោក Hernan Crespo នៅពេលនេះ ត្រូវបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរាប់ពីឆ្នាំ 2016 ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅពេលនោះចាញ់ក្រុមកូរ៉េ Jeonbuk Motors។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀតនៅភាគខាងកើត ក្រុមកូរ៉េ Ulsan Hyundai ត្រូវជួបជាមួយក្រុមជប៉ុន Yokohama F.Marinos ថ្ងៃនេះខណៈ Ulsan ឈ្នះជើងទីមួយ 1-0។

វគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងពីរជើងដោយជើងទីមួយនៅភាគខាងកើតទឹកដីកូរ៉េរឺជប៉ុនថ្ងៃទី 11 ខែឧសភា មុនជើងទីពីរនៅទឹកដី Al-Ain ពីរសប្តាហ៍បន្ទាប់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …