លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Man City និង Real Madrid ឡើងវគ្គ 8ក្រុមចុងក្រោយ UEFA Champions League

ក្រុមការពារតំណែងជើងឯក Manchester City បានបន្តដំណើរឡើងវគ្គ 8 ក្រុមចុងក្រោយ UEFA Champions League ហើយ ក្រោយបន្តយកឈ្នះក្រុមជើងឯកដាណឺម៉ាក FC Copenhagen ជើងទីពីរ 3-1 សរុបទាំងពីរជើង 6-2។

កាន់ពីគ្រាប់ចំណេញពីជើងទីមួយ ក្រុមម្ចាស់ផ្ទះរកបានពីរគ្រាប់ក្នុងរយៈពេល 9 នាទីដំបូងដោយខ្សែការពារ Manuel Akanji និង Julian Alvarez មុនពេលដែលក្រុមភ្ញៀវតបបានមួយគ្រាប់វិញដោយ Mohamed Elyounoussi។          មិនទាន់អស់នៅឡើយ Manchester City ក៏រកបានមួយគ្រាប់ទៀតចុងវគ្គទីមួយដោយ Erling Haaland។

នេះជាគ្រាប់ទី 6 សម្រាប់ខ្សែប្រយុទ្ធន័រវេសរូបនេះនៅ UCL រដូវកាលនេះស្មើគ្នានឹង Harry Kane និង Mbappe និងជាគ្រាប់ទី 29 របស់ខ្លួនគ្រប់ក្របខណ្ឌរដូវកាលនេះ។

ជ័យជំនះធ្វើឱ្យ Manchester City ធ្វើដំណើរទៅវគ្គ 8 ក្រុមចុងក្រោយ 7 រដូវកាលជាប់គ្នា តាមស្មើស្ថិតិរបស់ Manchester United ដែលធ្លាប់ឡើងវគ្គ 8 ក្រុម 7 លើកជាប់គ្នាដែរចន្លោះឆ្នាំ 1996-97 ដល់ 2002-2003។

ងាកមកមួយប្រកួតទៀត ជើងឯក 14 សម័យកាល Real Madrid ត្រូវធ្វើការងារធ្ងន់ដើម្បីឡើងវគ្គបន្ត។ បន្ទាប់ពីឈ្នះជើងទីមួយនៅទឹកដីអាល្លឺម៉ង់របស់ Leipzig ១-០ នោះ Real Madrid ត្រូវរងការប្រយុទ្ធខ្លាំងពីក្រុមភ្ញៀវនៅជើងទីពីរក្នុងទឹកដីរបស់ខ្លួន។

យ៉ាងណាក្តីខ្សែប្រយុទ្ធប្រេស៊ីល Vinicius Junior នៅតែអាចរកគ្រាប់បាល់នាំមុខបាន ពីការវាយបកបញ្ជូនបង្កើតឱកាសដោយ Jude Bellingham។ តែការនាំមុខរបស់ Real Madrid នៅនាទីទី 65 នោះ ត្រេកអរបានត្រឹមបីនាទីប៉ុណ្ណោះបន្ទាប់ពី Leipzig តាមស្មើភ្លាមៗដោយ Willy Orban នៅនាទីទី 68។

នាទីដែលនៅសេសសល់មិនមានគ្រាប់បាល់ទៀតឡើយ ខណៈការប្រកួតបញ្ចប់ទៅដោយស្មើគ្នា 1-1 មានន័យថា Real Madrid ឡើងវគ្គបន្តដោយឈ្នះសរុបទាំងពីរជើង 2-1។

ក្រុមទាំងពីរ Real Madrid និង Manchester City នឹងដឹងគូប្រកួតវគ្គ 8 ក្រុមចុងក្រោយនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …