លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ព្រះខ័នរាជ បង្កើនគម្លាតពិន្ទុក្រោយឈ្នះ ISI ស្របពេលក្រោនស្មើណាហ្គា ត្រឹមសប្ដាហ៍ទី22

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្កើនគម្លាតពិន្ទុពីភ្នំពេញក្រោន រហូតដល់ 7ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ 4-2 កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមសិង្ហក្រហម បានត្រឹមស្មើក្រុមណាហ្គាវើលដ៏ 1-1 ក្នុងការប្រកួតសប្ដាហ៍ទី22 នៃលីគកំពូលកម្ពុជា ស្របពេលក្រុមបឹងកេត បានរក្សាកៅអី Top-4 ទោះបីចាញ់

វិសាខាក្ដី។ សម្រាប់ជំនួបជុំទី3 នៅកីឡដ្ឋាន AIA KMH ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម ISI ដង្កោសែនជ័យវិញ បន្ទាប់ពីភ្លាត់ចាញ់ក្រុមចំណូលថ្មីលើទឹកដីខ្លួន 1-2 កាលពីជុំទី2 ។ ក្នុងការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ 3គ្រាប់មុន ដោយកីឡាករ Marcus Haber 2គ្រាប់ នៅនាទី16 និងនាទី55 និងកីឡាករ Gabriel Silva 1គ្រាប់ នៅនាទី47 ។ 

បន្ទាប់មកក្រុម ISI ដង្កោសែនជ័យ ក៏វាយបកបាន 2គ្រាប់វិញ ដោយកីឡាករ Ndongo Louis Willy នៅនាទី63 និងកីឡាករ Chern Jinryeong នៅនាទី81 ។ យ៉ាងណាមិញមុនបញ្ចប់ការប្រកួត ព្រះខ័នរាជស្វាយរៀង បានបន្ថែម 1គ្រាប់ទៀត ដោយកីឡាករ សារ៉េត គ្រីយ៉ា ក្រោយទទួលបាល់ពីមិត្តរួមក្រុម ប្រាក់ មុន្នីឧត្តម នៅនាទី84 ។ នេះគឺជាជ័យជម្នះលើកទី2 ក្នុងចំណោម 3ប្រកួត ដែលក្រុមទាំងពីរជួបគ្នាក្នុងលីគ ដ្បិតកាលពីជើងទី1 ព្រះខ័នរាជស្វាយរៀង ក៏បានយកឈ្នះក្រៅដី 2-1 ផងដែរ ។ 

ចំណែកក្រុមភ្នំពេញក្រោន រកបាន 1ពិន្ទុប៉ុណ្ណោះពីក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ក្នុងជំនួបជុំទី3 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជំនួបដ៏តានតឹងនេះ កីឡាករ Naruse Yuta បានរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ 1គ្រាប់មុន នៅនាទី46 បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផលស្មើគ្នា 0-0 នៅវគ្គទី1 ។ បន្ទាប់មកភ្នំពេញក្រោន ក៏ព្យាយាមវាយបក រហូតរកបានគ្រាប់តាមស្មើ នៅនាទី69 ដោយកីឡាករ ប្រាក់ ធីវ៉ា ហើយលទ្ធផលស្មើគ្នា 1-1 នេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ 

តាមរយៈលទ្ធផលនេះ ក្រុមព្រះខ័នរាជស្វាយរៀង ដែលបន្ដគ្រងតំណែងកំពូលតារាង បានកើនដល់ 56ពិន្ទុ ហើយមានប្រៀបលើក្រុមភ្នំពេញក្រោន រហូតដល់ 7ពិន្ទុ ដ្បិតក្រុមការពារតំណែងជើងឯកនេះ កំពុងឈរលេខ2 និងមាន 49ពិន្ទុក្នុងដៃប៉ុណ្ណោះ ។ យោងតាមលទ្ធផលនេះ អ្នកគាំទ្រមើលឃើញក្រុមព្រះខ័នរាជស្វាយរៀង កំពុងមានភាគរយខ្ពស់ ក្នុងដំណើរឆ្ពោះទៅប្រជែងជើងឯកលីគកំពូលកម្ពុជា ។ 

ដោយឡែកក្រុមបឹងកេតវិញ បានរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវវិសាខា 2-1 នៅពហុកីឡដ្ឋានជាតិ ។ ជំនួបជុំទី3 កាលពីរាត្រីថ្ងៃទី25 ខែកុម្ភៈនេះ កីឡាករ ឱ ភារុណ បានរកគ្រាប់បាល់នាំមុខឲ្យក្រុមនាគខៀវ 1គ្រាប់មុន នៅវគ្គទី1 ។ ប៉ុន្ដែវគ្គទី2 ក្នុងរយៈពេល 3នាទី កីឡាករ Jonata Bastos ក៏វាយបកបាន 2គ្រាប់ឲ្យក្រុមវិសាខាវិញ នៅនាទី58 និងនាទី60 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។ 

ជាមួយលទ្ធផលនេះដែរ ក្រុមវិសាខា បានបន្ដឈរលេខ3 ដោយមាន 38ពិន្ទុក្នុងដៃ គ្រាដែលបឹងកេត បន្ដឈរលេខ4 ដោយមានរក្សា 31ពិន្ទុ ស្មើក្រុម ISI ដង្កោសែនជ័យ ។ រីឯលទ្ធផលការប្រកួតសប្ដាហ៍ទី22 ចំនួន 2គូទៀត គឺក្រុមអង្គរថាយហ្គឺរ បានវាយបកយកឈ្នះកងយោធពលខេមរភូមិន្ទ 2-1 បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ 1គ្រាប់មុន នៅវគ្គទី1 និងក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមភ្ញៀវព្រៃវែង 3-0 ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …