លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

CPL សប្ដាហ៍ទី 22៖ បឹងកេត និង ISI ជួបក្រុមខ្លាំងដូចគ្នា តើក្រុមណានឹងឈរ Top 4?

លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតជុំទី3 ត្រូវនឹងសប្ដាហ៍ទី22 នាថ្ងៃទី24 និងថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2024 ដែលសុទ្ធសឹងជាគូពិសេសៗ ក្នុងនោះអ្នកគាំទ្រកំពុងចាប់អារម្មណ៍ បេក្ខភាពប្រជែងកៅអី Top-4 2ក្រុម ដែលកំពុងមានពិន្ទុស្មើគ្នា រវាងក្រុមបឹងកេត និងក្រុម ISI ដង្កោសែនជ័យ តើក្រុមមួយណា នឹងត្រូវឈរលេខ4

បន្ទាប់ពីចប់ការប្រកួតចុងសប្ដាហ៍នេះ ដ្បិតក្រុមទាំងពីរ ត្រូវជួបសុទ្ធតែក្រុមខ្លាំង ។ ចំពោះក្រុម ISI ដង្កោសែនជ័យ ដែលកំពុងឈរលេខ5 និងមាន 31ពិន្ទុស្មើក្រុមឈរលេខ4 បឹងកេត នេះ នឹងត្រូវជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នាថ្ងៃទី24 ខែកុម្ភៈស្អែកនេះ នៅកីឡដ្ឋាន AIA KMH Park  ។ ជាការពិត ទោះបីព្រះខ័នរាជស្វាយរៀង កំពុងធ្វើបានល្អ  ទើបស្គាល់ចាញ់ 2ដង ក្នុងចំណោម 21ប្រកួត តែក្នុងចំណោមបរាជ័យរបស់ក្រុមកំពូលតារាងនេះ ក៏ធ្លាប់ចាញ់ក្រុម ISI ដង្កោសែនជ័យ 2-1 លើទឹកដីខ្លួន កាលពីជុំទី2 ផងដែរ ក្រោយយកឈ្នះម្ចាស់ផ្ទះ ISI 2-1 ដូចគ្នា កាលជើងទី1 ។

ដូច្នេះជំនួបជុំទី3 រវាងក្រុមទាំងពីរ បានក្លាយជាចំណាប់អារម្មណ៍ដ៏សំខាន់មួយ ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី222 ពិសេសក្រុមដំរីជំទង់ ISI ដែលកំពុងត្រូវការពិន្ទុចាំបាច់ ដើម្បីប្រជែងកៅអី Top-4 ជាមួយក្រុមបឹងកេត បន្ទាប់ពីប្រកួតចុងក្រោយ ពួកគេធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា 3-1 ។

ចំណែកក្រុមបឹងកេត នឹងត្រូវជួបវិសាខា នាថ្ងៃទី25 ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ទោះបីប៉ុន្មានប្រកួតចុងក្រោយ វិសាខា ធ្វើមិនសូវបានល្អ តែក្រុមដឹកនាំដោយលោក មាស ចាន់ណា នេះ ក៏ត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយដែរ ។ ជាក់ស្ដែងជួបគ្នា 2ជុំកន្លងមក ក្រុមទាំងពីរ គឺឈ្នះក្នុងដីម្ដងម្នាក់ ។ ដូច្នេះជំនួបជុំទី3 ចុងសប្ដាហ៍នេះ គឺជាការប្រកួតដ៏សំខាន់ ដែលបឹងកេតត្រូវការឈ្នះ ដើម្បីរក្សាកៅអី Top-4 ហើយវិសាខា ក៏ត្រូវការជ័យជម្នះ ដើម្បីស្ដារស្ថានការណ៍ ក៏ដូចជារក្សាឱកាសតិចតួចក្នុងការប្រជែងជើងឯកផងដែរ ។

ដោយឡែកកម្មវិធីប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី22 ចំនួន 3គូផ្សេងទៀត រួមមានក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ នាថ្ងៃទី24 ខែកុម្ភៈស្អែក នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គ្រាដែលនៅថ្ងៃអាទិត្យ គឺក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប និងក្រុមគិរីវង់សុខសែនជ័យ ជួបក្រុមព្រៃវែងអេហ្វស៊ី នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ។

គួរដឹងថា គិតត្រឹមសប្ដាហ៍ទី21 នៃលីគកំពូលកម្ពុជា ក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកៅអីកំពូលតារាង ដោយមាន 53ពិន្ទុ នាំមុខក្រុមឈរលេខ2 ភ្នំពេញក្រោន ដែលរកបាន 48ពិន្ទុ ។ ចំណែកវិសាខា ឈរលេខ5 មាន 35ពិន្ទុ តាមពីក្រោយដោយក្រុមបឹងកេត និង ISI ដង្កោសែនជ័យ មាន 31ពិន្ទុស្មើគ្នា ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …