លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Bayern ចាញ់ក្នុងផ្ទះ Lazio តែ Paris Saint Germain ឈ្នះភ្ញៀវ Sociedad

ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានរងបរាជ័យ 2 ប្រកួតផ្ទួនក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ក្រោយរងបរាជ័យនៅទឹកដីអ៊ីតាលី Lazio 1-0 ជើងទី 1 វគ្គ 16 ក្រុមចុងក្រោយ UEFA Champions League។

បន្ទាប់ពីចាញ់ក្រុមកំពូលតារាងនៅ  Bundesliga, Bayer Leverkusen កាលពីថ្ងៃសៅរ៍ 3-0 Bayern

Munich ធ្វើដំណើរមកកាន់ទឹកដី Lazio ដោយមានរាត្រីដ៏អាក្រក់មួយនៅទីក្រុងរ៉ូម។

ការប្រកួតដែលមានការគ្រប់គ្រងបាល់ច្រើនរបស់ក្រុមភ្ញៀវ Bayern Munich និងមានឱកាសស៊ុតដល់ទៅ 17 លើក តែមិនចំគោលដៅសូម្បីមួយលើក និងមានតែពាក្យថាខកចិត្តសម្រាប់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane។

ក្រុមម្ចាស់ផ្ទះ Lazio មានឱកាសស៊ុតត្រឹម 11 លើក តែចំគោល 4 លើក និងរកបានមួយគ្រាប់នៅនាទីទី 69 ដោយបាល់ពិន័យ 11 ម៉ែត្រស៊ុតសម្រេចដោយខ្សែប្រយុទ្ធអ៊ីតាលី Ciro Immobile។ ខ្សែការពារបារាំង Dayot Upamecano គឺជាអ្នកបង្ករឱ្យមានកំហុសនោះ ហើយក៏ទទួលបានកាតក្រហមថែមទៀត។

នេះជាការបង្ហាញខ្លួននៅវគ្គ 16 ក្រុមចុងក្រោយលើកទី 3 ប៉ុណ្ណោះសម្រាប់ Lazio តែពួកគេកំពុងមានស្នាមញញឹមកាន់មួយគ្រាប់ចំណេញមុនត្រលប់ទៅទឹកដី Munich វិញថ្ងៃទី 5 ខែមីនា។

ងាកមកមួយប្រកួតទៀតនៅទឹកដីបារាំង Paris Saint Germain មិនភ្លាត់ក្នុងការរកគ្រាប់បាល់នៅក្នុងទឹកដីរបស់ខ្លួនឡើយ ក្រោយយកឈ្នះ 2-0 លើក្រុមភ្ញៀវ Real Sociedad។

ខ្សែប្រយុទ្ធបារាំង Kylian Mbappe គឺជាអ្នកសម្រេចគ្រាប់បាល់នាំមុខនៅវគ្គទី 2 នាទីទី 58 មុនពេលដែល Bradley Barcola គឺជាអ្នកសំរេចគ្រាប់ទីពីរនៅនាទីទី 70។

PSG ដែលវិនិយោគដោយកាតា កំពុងស្វែងរកពាន UEFA Champions League លើកដំបូងនៅឡើយ បន្ទាប់ពីធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយ 5 លើកក្នុងចំណោមការបង្ហាញខ្លួន 7 លើកចុងក្រោយ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …