Saturday , April 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

កុងត្រាសរសេរលើក្រដាសអនាម័យរបស់ Messi ជាមួយ Barca ដាក់ដេញថ្លៃចាប់ពី 30ម៉ឺនផោន

ត្រឹមជាក្រដាសកុងត្រាមួយសន្លឹករបស់ Lionel Messi ដែលបានចុះហត្ថលេខាលេងឱ្យ Barcelona ដំបូងនៅវ័យ 13 ឆ្នាំ នឹងត្រូវដាក់ឱ្យដេញថ្លៃ ដែលមានតម្លៃចាប់ផ្តើមពី 300,000 ផោន។

ក្រដាសមួយសន្លឹកនេះ ត្រូវបានចុះហត្ថលេខាដោយ Messi តាំងពីវ័យ 13 ឆ្នាំ ដែលបានសរសេររៀបរាប់ពីការប្តេជ្ញាចិត្តរបស់ Messi ជាមួយ

នឹងនាយកបច្ចេកទេសរបស់ Barcelona នៅពេលនោះលោក Carles Rexach។

ក្រដាសមួយសន្លឹកនេះក៏មានហត្ថលេខារបស់លោក Joseph Minguella ដែលជាទីប្រឹក្សាទិញដូរកីឡាកររបស់ Barcelona និងភ្នាក់ងារ Horacio Gaggioli ដែលជាអ្នកណែនាំឱ្យយក Messi ពីអាហ្សង់ទីន។

ក្រដាសកិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាក្នុងការណាត់ជួបគ្នាមួយដែលរៀបចំដោយលោក Rexach ដែលបានអញ្ជើញឪពុករបស់ Messi មកស្រស់ស្រូបអាហារថ្ងៃត្រង់ បន្ទាប់ពីមានការមិនសប្បាយចិត្តពីក្រុមគ្រួសាររបស់ Messi នៅពេលស្ងាត់ការឆ្លើយតបពី Barcelona ក្រោយការធ្វើតេស្តសាកល្បងសមត្ថភាព។

Messi ក៏បានក្លាយជាកីឡាកររបស់ Barcelona តាំងពីពេលនោះមក និងបានចាប់ផ្តើមចូលលេងក្រុមធំ Barcelona នៅវ័យ 16 ឆ្នាំបង្ហាញខ្លួនសរុបបាន 778 ប្រកួត ស៊ុតបញ្ចូលទីបាន 672 គ្រាប់។

បច្ចុប្បន្នវ័យ 36 ឆ្នាំ Messi បានឈ្នះជើងឯក La Liga សរុប 10 លើក និង UEFA Champions League 4 លើកជាមួយ Barcelona មុនចាកចេញទៅកាន់ Paris Saint Germain នៅឆ្នាំ 2021។

ក្រដាសកិច្ចសន្យាសរសេរដោយដៃមួយសន្លឹកនេះ នឹងត្រូ​វដាក់ឱ្យដេញថ្លៃនៅ Bonhams ចក្រភពអង់គ្លេសខែមីនាខាងមុខ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …