លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្រោយឈ្នះគូប្រជែង 1-0 ដូចគ្នា ព្រះខ័នរាជបន្តគម្លាត 2ពិន្ទុពីភ្នំពេញក្រោន

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នៅតែរក្សាគម្លាតនាំមុខក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន 2ពិន្ទុ គិតត្រឹមសប្ដាហ៍ទី19 នៃលីគកំពូលកម្ពុជា បន្ទាប់ពីយកឈ្នះគូប្រកួតជាមួយលទ្ធផលដ៏តានតឹង 1-0 រៀងខ្លួន នៃការប្រកួតបើកឆាកជុំទី3 នៅថ្ងៃទី28 ខែមករា ឆ្នាំ2024 ។ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់

ផ្ទះ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល 1-0 នៅកីឡដ្ឋានស្ដាតចាស់ ។ គ្រាប់បាល់ជ័យជម្នះ ក្នុងជំនួបជើងទី3 នេះ ធ្វើសម្រេចដោយកីឡាករ Marcus Haber នៅនាទី77 បន្ទាប់ពីក្រុមទាំងពីរ បានរក្សាលទ្ធផល 0-0 នៅវគ្គទី1 ។

ចំណែកក្រុមភ្នំពេញក្រោនវិញ គឺបានយកឈ្នះក្រុមភ្ញៀវបឹងកេត 1-0 ដូចគ្នា នៅកីឡដ្ឋាន Smart RSN ។ ជំនួបអ្នកគាំទ្រឲ្យឈ្មោះថា The Cambodia Classic Match កីឡាករ Shimizu Shintaro បានគ្រាប់បាល់នាំមុខឲ្យក្រុមសិង្ហក្រហម តាំងពីនាទីទី20 ក្រោយការបង្កកំហុសរបស់កីឡាករបឹងកេត ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត បន្ទាប់ពីក្រុមបឹងកេត ព្យាយាមវាយបក ទាំងសល់សមាជិកត្រឹម 10នាក់លើទីលាន តាំងពីដើមវគ្គទី2 តែធ្វើមិនបានសម្រេច ។

តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដកំពូលតារាង ដោយមាន 47ពិន្ទុ ខណៈក្រុមភ្នំពេញក្រោន បានរក្សាកៅអីលេខ2 ដោយមាន 45ពិន្ទុក្នុងដៃ ពោលគឺមានគម្លាតពីគ្នាត្រឹម 2ពិន្ទុប៉ុណ្ណោះ ។

ចំពោះការបរាជ័យរបស់ក្រុមបឹងកេត នាំឲ្យរបូតកៅអី Top-4 ជាបណ្ដោះអាសន្ន ដោយធ្លាក់ទៅឈរលេខ5 និងរក្សា 25ពិន្ទុក្នុងដៃ ស្របពេលក្រុម ISI ដង្កោសែនជ័យ បានរំកិលពីលេខ6 មកឈរលេខ4 ជាថ្មី ដោយរកបាន ២៧ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គឺរ ដោយលទ្ធផល 7-1 ។ រីឯក្រុមកងយោធពលខេមរភូមិ ក៏បានធ្លាក់ពីលេខ5 មកឈរលេខ6 ដោយរក្សា 24ពិន្ទុក្នុងដៃផងដែរ ។

សម្រាប់ក្រុមវិសាខា បានបន្ដឈរលេខ៣ ដោយមាន 35ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមគិរីវង់សុខសែនជ័យ 6-1 លើទឹកដីរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …