លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ព្រះខ័នរាជ ក្រោន វិសាខា និង ISI ឡើងទៅវគ្គ 8ក្រុម ពានសម្ដេចតេជោ

ក្រុមសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា 4ក្រុម រួមមានក្រុមព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, ISI ដង្កោសែនជ័យ និងក្រុមវិសាខា បានកក់កៅអីវគ្គ 8ក្រុមចុងក្រោយ(1/4) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023-24 ក្រោយបន្ដយកឈ្នះគូប្រជែង ក្នុងជំនួបកាត់សេចក្ដីជើងទី2 នៃវគ្គ 16ក្រុម

ចុងក្រោយ កាលពីល្ងាចថ្ងៃទី24 ខែមករា ឆ្នាំ2024 ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះខេត្តបន្ទាយមានជ័យ ដោយលទ្ធផល 6-1 ក្នុងជំនួបជើងទី2 នៅទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ធ្វើសម្រេចដោយកីឡាករ ហួយ ផល្លីន 2គ្រាប់, សៀន សុភក្ដ្រា, មិន រតនៈ, វី លាបផេង និង ជូ ស៊ីនទិ ម្នាក់ 1គ្រាប់ ខណៈ 1គ្រាប់របស់បន្ទាយមានជ័យ រកបានដោយកីឡាករ ពុន តៃសិញ ។ សរុបទាំង 2ជើង ព្រះខ័នរាជស្វាយរៀង បានទទួលជ័យជម្នះក្នុងលទ្ធផល 10-1 បន្ទាប់ពីយកឈ្នះក្នុងដី 4-0 កាលពីជើងទី1 ។

ចំណែកក្រុមភ្នំពេញក្រោន គឺបានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដោយលទ្ធផល 9-0 ក្នុងជំនួបជើងទី2 លើទឹកដីរបស់ខ្លួន ។ សរុបទាំងៗជើងក្រុមសិង្ហក្រហម បានយកឈ្នះក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្តនេះ ក្នុងលទ្ធផល 11-1 បន្ទាប់ពីជើងទី1 ពួកគេបានវាយបកយកឈ្នះក្រៅដី 2-1 ។

រីឯក្រុម ISI ដង្កោសែនជ័យ គឺបានបន្ដយកឈ្នះក្រុមអង្គរស៊ីធីអេហ្វស៊ី 9-0 ដូចភ្នំក្រោនដែរ ប៉ុន្ដែសរុបលទ្ធផលទាំង 2ជើង ក្រុមក្មេងខ្ចីនៃលីគកំពូលនេះ បានយកឈ្នះក្រុមលីគទី2 អង្គរស៊ីធីអេហ្វស៊ី 16-0 ដ្បិតកាលពីជើងទី1 ពួកគេបានយកឈ្នះក្រៅដី 7-0 ដោយមិនរបូតគ្រាប់បាល់សោះដូចគ្នា ។

ដោយឡែកក្រុមការពារតំណែងជើងឯកវិសាខាវិញ បានយកឈ្នះក្រុមក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដោយលទ្ធផល 12-0 ក្នុងជើងទី2 លើកទឹកដីរបស់ខ្លួន ។ សរុបលទ្ធផលទាំង 2ជើង វិសាខា បានយកឈ្នះក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្តនេះ 15-1 បន្ទាប់ពីពួកគេបានយកឈ្នះក្រុមក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម 3-1 កាលពីជើងទី1 ។

តាមរយៈជ័យជម្នះទាំងពីរជើងនេះ នាំឲ្យក្រុមលីគកំពូលកម្ពុជាទាំង 4ក្រុម ត្រូវឡើងទៅវគ្គ 8ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ លើកទី17 ដោយឈរចាំក្រុមឈ្នះ ក្នុងនោះព្រះខ័នរាជស្វាងរៀង នឹងត្រូវជួបក្រុមឈ្នះ រវាងក្រុមណាហ្គាវើលដ៏ និងអង្គរថាយហ្គឺរ គ្រាដែលភ្នំពេញក្រោន ត្រូវជួបក្រុមឈ្នះ រវាងក្រុមកងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ, ក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមឈ្នះ រវាងក្រុមបឹងកេត និងសៀមរាបអេហ្វស៊ី និងក្រុមវិសាខា ត្រូវឈរចាំក្រុមឈ្នះ រវាងព្រៃវែង និងក្រសួងមហាផ្ទៃ ។

គួរដឹងថា ការប្រកួតកាត់សេចក្ដីរក 4ក្រុមឡើងមកបង្គ្រប់កៅអីវគ្គ 8ក្រុមចុងក្រោយ នឹងធ្វើឡើងនាថ្ងៃទី31 ខែមករា មុនបន្ដការប្រកួតវគ្គ 1/4 ផ្ដាច់ព្រ័ត្រ ជើងទី1 នាថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2024 ខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …