Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Bayern ស្គាល់ចាញ់ដោយសារ Bremen ចំណែក Leverkusen បន្តមិនចាញ់ 27 ប្រកួត

ក្រុមការពារតំណែងជើងឯក Bayern Munich បានស្គាល់បរាជ័យលើកដំបូងនៅក្នុងទឹកដីរបស់ខ្លួនរដូវកាលនេះ ក្រោយចាញ់ក្រុមភ្ញៀវ Werder Bremen 1-0 សប្តាហ៍ទី 18 Bundesliga។

អតីតខ្សែការពារ Bayern Munich, Mitchell Weiser គឺជាអ្នកសម្រេចគ្រាប់បាល់ជ័យជំនះឱ្យ Werder Bremen នៅនាទីទី 59

និងជាជ័យជំនះដំបូងរបស់ Werder Bremen ផងដែរនៅទឹកដី Bayern Munich រាប់តាំងពីឆ្នាំ 2008។

សូមបញ្ជាក់ថា នេះជាប្រកួតដំបូងដែរនៅទឹកដី Allianz Arena ដែល Bayern Munich ខកខានមិនអាចរកគ្រាប់បាល់បានក្នុង 66 ប្រកួតចុងក្រោយនៅ Bundesliga ពោលគឺរាប់តាំងពីស្មើគ្នា 0-0 ទល់នឹង Leipzig នៅខែកុម្ភៈឆ្នាំ 2020។

លេងបាន 17 ប្រកួតនៅពេលនេះ Bayern Munich ឈរលេខ 2 មាន 41 ពិន្ទុដេញពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលលេងបាន 18 ប្រកួតមាន 48 ពិន្ទុ។

កាលពីយប់ថ្ងៃសៅរ៍ Leverkusen ក្រោមការដឹកនាំរបស់ Xabi Alonso បានបន្តដំណើរមិនចាញ់សោះ 27 ប្រកួតជាប់គ្នាក្រោយយកឈ្នះចុងម៉ោងនៅទឹកដី Leipzig 3-2។

នេះជាពីរប្រកួតជាប់គ្នាហើយដែល Leverkusen ត្រូវរង់ចាំដល់នាទីចុងក្រោយទើបអាចរកគ្រាប់ជ័យជំនះបាន បន្ទាប់ពីសប្តាហ៍មុនយកឈ្នះចុងម៉ោងលើ Augsburg ផងដែរ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …