Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ជិត 1ពាន់ថ្ងៃ ឈ្នះពាន 1 AS Roma និង Mourinho ដើរដល់ផ្លូវបំបែក

បន្ទាប់ពីរយៈពេល 929 ថ្ងៃ ដែលរាប់បញ្ចូលទាំងពីអនុស្សាវរីយ៍ជោគជ័យនៅអឺរ៉ុប ការប៉ះទង្គិចកាយវិការ ពាក្យសំដី កាតក្រហមបណ្តេញពីទីលាន ការបញ្ចេញពាក្យសំដីគួរឱ្យចាប់អារម្មណ៍ ទីបំផុតអាជីពរបស់អ្នកចាត់ការព័រទុយហ្កាល់ Jose Mourinho នៅក្លិបអ៊ីតាលី​ AS Roma បានឈានដល់ទីបញ្ចប់ហើយ។ AS Roma បាន

សម្រេចបញ្ចប់តំណែងអ្នកចាត់ការវ័យ 60 ឆ្នាំរូបនេះហើយនៅថ្ងៃអង្គារម្សិលមិញ តែគេមិនឃើញពីភាពល្អក់កកររបស់អ្នកគាំទ្រចំពោះលោក Mourinho ឡើយ ផ្ទុយទៅវិញអតីតអ្នកចាត់ការ Manchester United រូបនេះបានយកឈ្នះចិត្តអ្នកគាំទ្រទៅហើយ។

យ៉ាងណាក្តី មួយរយៈចុងក្រោយ ការដឹកនាំក្រុមមានការធ្លាក់ចុះ កង្វះវិន័យ បរាជ័យក្រោមស្នាដៃក្រុមរួមទីក្រុង Lazio ខណៈ Roma ធ្លាក់ដល់លេខ 9 Serie A ធ្វើឱ្យភាគីទាំងពីរឈានដល់ផ្លូវបំបែក។

លោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការ Roma នៅរដូវក្តៅឆ្នាំ 2021 ពោលគឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Spurs បញ្ចប់តំណែង។

រដូវកាលដំបូងរបស់លោក Mourinho គឺដឹកនាំ Roma ឈ្នះពានទី 3 របស់អឺរ៉ុប UEFA Europa Conference League ដែលធ្វើឱ្យបុរសសញ្ជាតិព័រទុយហ្កាល់រូបនេះសម្រក់ទឹកភ្នែក។

ក្នុងរដូវកាលនេះ Roma កំពុងឈរលេខ 9 ដេញពីក្រោយក្រុមនាំមុខគេ Inter Milan ដល់ទៅ 22 ពិន្ទុបន្ទាប់ពី 5 ប្រកួតចុងក្រោយរកបានត្រឹម 4 ពិន្ទុ ថែមទាំងចាញ់ Lazio ធ្លាក់ពី Coppa Italia ទៅទៀត។

រំលឹកថាលោក Jose Mourinho ធ្លាប់ដឹកនាំក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជា Porto, Chelsea, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …