Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លក់ភាគហ៊ុនភ្លាម Man Utd វាយបកយកឈ្នះ Aston 3-2 ក្នុងថ្ងៃ Boxing Day

ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ដំណើរមិនស្គាល់ជ័យជំនះ 4 ប្រកួតជាប់គ្នាដោយវាយបកពីក្រោយ 2 គ្រាប់យកឈ្នះ Aston Villa 3-2 នៅ Old Trafford ថ្ងៃ Boxing Day។

នេះជាការប្រកួតដំបូងរបស់ Manchester United តាំងពីក្លិបបានលក់ភាគហ៊ុន 25% ទៅមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe

ហើយជាការអបអរជ័យជំនះដ៏សប្បាយរីករាយក្នុងថ្ងៃឈប់សម្រាករបស់អ្នកគាំទ្រ Boxing Day ផងដែរ។

អ្នកគាំទ្រម្ចាស់ផ្ទះត្រូវធ្លាក់ទឹកមុខខកចិត្តក្នុងវគ្គទី 1 បន្ទាប់ពី Aston Villa រកបានពីរគ្រាប់នាំមុខមុននៅនាទីទី 21 ដោយ John McGinn និងនាទីទី 26 ដោយ Leander Dendoncker។ Alejandro Ganarcho ក៏ស៊ុតបញ្ចូលទីបានមួយគ្រាប់វិញ តែ VAR បញ្ជាក់ថាស្ថិតក្នុងជំហរក្រៅល្បែង។

ឈានចូលវគ្គទី 2 កីឡាករវ័យ 19 ឆ្នាំអាហ្សង់ទីនរូបនេះក៏រកបានពីរគ្រាប់ផ្ទួនៗនៅនាទីទី 59 និង 71 មុនពេលខ្សែ​ប្រយុទ្ធ Rasmus Hojlund គឺជាអ្នកសម្រេចគ្រាប់បាល់វាយបកយកឈ្នះ 3-2 នៅនាទីទី 82។ 3 ពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Erik ten Hag ឡើងមកលេខ 6 មាន​ 31 ពិន្ទុ។

នៅក្នុងថ្ងៃ Boxing Day យប់មិញផងដែរ Liverpool ត្រលប់ឡើងមកឈរកំពូលតារាងបណ្តោះអាសន្នក្រោយឈ្នះនៅទឹកដី Burnley 2-0 ដោយគ្រាប់បាល់របស់ Darwin Nunez និង Diogo Jota។

នៅទឹកដី St. James Park ឯណោះវិញ Newcastle United ភ្លាត់បាត់បង់បីពិន្ទុក្នុងទឹកដីខ្លួនឯងក្រោយរងបរាជ័យក្រោមថ្វីជើង Nottingham Forest 3-1។ ខ្សែប្រយុទ្ធនូវែលសេឡង់ Chris Wood រកបានបីគ្រាប់ម្នាក់ឯង (Hat-Trick) និងបានក្លាយជាកីឡាករទី 7 ប៉ុណ្ណោះដែលស៊ុតបាន 3 គ្រាប់ក្នុងមួយប្រកួតថ្ងៃ Boxing Day។ Nottingham Forest នៅពេលនេះឡើងមកលេខ 16 ក្នុងតារាងខណៈ Newcastle ធ្លាក់មកលេខ 8។

លទ្ធផលផ្សេងទៀត Bournemouth យកឈ្នះ Fulham 3-0 ជាជ័យជំនះ 4 ប្រកួតជាប់គ្នា ខណៈក្រុមឡើងថ្មី Luton យកឈ្នះនៅទឹកដី Sheffield United 3-2៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …