លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លទ្ធផលជក់ចិត្ត ពីការប្រកួត 5គូនៅ CPL សប្ដាហ៍ទី15

ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានបង្កើនគម្លាតពិន្ទុពីគូប្រជែងកាន់តែច្រើន គិតត្រឹមសប្ដាហ៍ទី15 នៃលីគកំពូលកម្ពុជា ក្រោយដណ្ដើមបានជ័យជម្នះរៀងខ្លួន គ្រាដែលក្រុមគិរីវង់សុខសែនជ័យ បានសាងភាពភ្ញាក់ផ្អើល ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ 6-1 ក្នុងជំនួបជើងទី2 កាលពីចុងសប្ដាហ៍

កន្លងទៅ ។ សម្រាប់ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមវិសាខា ក្នុងលទ្ធផល 4-3 លើទឹកដីខ្លួន ក្រោយយកឈ្នះ 1-0 ក្រៅដី កាលពីជើងទី1 ។ ជំនួបជើងទី2 នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ 3គ្រាប់មុន ត្រឹមរយៈពេល 22នាទី ដោយកីឡាករ Marcus Haber ទាំង 3គ្រាប់ នៅនាទីទី8, នាទី12 និងនាទី22 ។

 

បន្ទាប់មកលោក មាស ចាន់ណា បានសម្រេចផ្លាស់ប្ដូរកីឡាករ 3នាក់ភ្លាមៗ ដែលនាំឲ្យការប្រកួតមានការប្រែប្រួល ហើយវិសាខា ក៏វាយបកតាមស្មើបាន 3គ្រាប់វិញ ដោយកីឡាករទីម័រខាងកើត Mouzinho នៅនាទី38, ស៊ិន កក្កដា នៅនាទី44 និង ស រតនា នៅនាទី73 ។ ការតាមស្មើនេះ នាំឲ្យក្រុមទាំងពីរ បានបង្កើនការវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង កីឡាករ Iago Bento Fernandes ក៏ស៊ុតពីចម្ងាយ បន្ថែមគ្រាប់ទី4 និងជាគ្រាប់បាល់ជ័យជម្នះឲ្យក្រុមព្រះខ័នរាជស្វាយរៀងតែម្ដង នៅនាទី90+5 ។

 

រីឯក្រុមឈរលេខ2 ភ្នំពេញក្រោន ក៏ធ្វើបានល្អផងដែរ ដោយបានយកឈ្នះក្រុមឡើងជើង ISI ដង្កោសែនជ័យ ដោយលទ្ធផល 2-0 ។ ជំនួបដ៏តានតឹងនៅតំបន់វេងស្រេងនេះ វគ្គទី2 ក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា 0-0 ។ បន្ទាប់មកភ្នំពេញក្រោន ក៏ព្យាយាមវាយសម្រុកកាន់តែខ្លាំង រហូតរកបាន 2គ្រាប់ ដោយកីឡាករ Shimizu Shintaro នៅនាទី54 និងមិត្ដរួមក្រុម Andres Nieto នៅនាទី66 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ដោយក្រុមសិង្ហក្រហម ដណ្ដើមបាន 3ពិន្ទុពេញពីក្រុមឈរលេខរៀងទី4 នេះ ។

 

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុមគិរីវង់សុខសែនជ័យ បានវាយបកយកឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ 6-1 បន្ទាប់ពីក្រុមដឹកនាំដោយលោក ឃឹម បូរី នាំមុខ 1គ្រាប់មុន តាំងពីនាទីទី4 ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមមាន់គកនេះ ធ្វើសម្រេចដោយកីឡាករ Nobiraki Deiransupensa 2គ្រាប់ នៅនាទី19 និងនាទី90+6, កីឡាករ Mizuno Hikaru, ស៊ុំ សាន់, Neville Mbanwei Tengeg និងកីឡាករ ឃាន់ សុប៉ិន ម្នាក់ 1គ្រាប់ នៅនាទី21, នាទី26, នាទី3 និងនាទី65 ។ នេះជាលើកដំបូងហើយ ដែលគីរីវង់ យកឈ្នះណាហ្គាវើលដ៏ ច្រើនគ្រាប់បែបនេះ ហើយក៏ជ័យជម្នះលើកទី2 ក្នុងរដូវកាលឆ្នាំ2023/24 របស់ក្រុមគិរីវង់ផងដែរ ។

 

ដោយឡែកលទ្ធផលការប្រកួត 2ប្រកួតផ្សេងទៀត ក្នុងសប្ដាហ៍ទី15 គឺក្រុមកងយោធពលខេមរភូមិន្ទ បានប្រកួតស្មើក្រុមនាគខៀវបឹងកេត 0-0 គ្រាដែលក្រុមអង្គរថាយហ្គឺឬ បានយកឈ្នះក្រុមព្រៃវែងអេហ្វស៊ី 3-2 ។

 

ក្រោយឆ្លងកាត់ការប្រកួត 15សប្ដាហ៍កន្លងមក ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដគ្រងកៅអីកំពូលតារាង ដោយរកបាន 37ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ2 មាន 33ពិន្ទុ ដាច់ឆ្ងាយពីគូប្រជែង ដែលមានវិសាខា ឈរលេខ3 មាន 26ពិន្ទុ, ISI ដង្កោសែនជ័យ ឈរលេខ4 មាន 23ពិន្ទុ, បឹងកេត ឈរលេខ5 មាន 21ពិន្ទុ, ព្រៃវែង និងកងយោធពលខេមរភូមិន្ទ ឈរលេខ6 និងលេខ7 មាន 18ពិន្ទុស្មើគ្នា ។ រីឯអង្គរថាយហ្គឺរ បានឡើងមកឈរលេខ8 មាន 17ពិន្ទុ ហើយណាហ្គាវើលដ៏ បានធ្លាក់មកឈរលេខ9 មាន 14ពិន្ទុ និងក្រុមគិរីវង់ បន្ដឈរលេខ10 មាន 9ពិន្ទុប៉ុណ្ណោះ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …