Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

UCL ពូល E ៖ At. Madrid ដឹកដៃ Lazio ទៅវគ្គ Knockout

Atletico Madrid និង Lazio បានធានាកៅអីនៅវគ្គចាញ់ធ្លាក់ 16 ក្រុមចុងក្រោយ UEFA Champions League ក្រោយជ័យជំនះរៀងខ្លួនក្នុងពូល E យប់មិញ។ ក្រុមភ្ញៀវ Atletico Madrid បានទៅយកបីពិន្ទុពីក្រុមជើងឯកហូឡង់ Feyenoord តាមរយៈជ័យជំនះ 3-1។ ​គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Feyenoord តាំងពីនាទីទី

14 គឺជាគ្រាប់បាល់នាំមុខសម្រាប់ Atletico Madrid មុនពេលដែល Mario Hermoso ស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួននៅនាទីទី 57 ឱ្យក្រុមលោក Diego Simeone នាំមុខ 2-0។

​ក្រុមម្ចាស់ផ្ទះក៏តាមបានមួយគ្រាប់វិញដោយបាល់តែតបញ្ចូលទីពីរបស់ Mats Wieffer ពីបាល់ជ្រុង តែគ្រាប់បាល់ចូលទីខ្លួនឯងមួយគ្រាប់ទៀតរបស់ Feyenoord គឺជាគ្រាប់បាល់ធានាជ័យជំនះឱ្យ Atletico Madrid កក់កៅអីនៅវគ្គ 16 ក្រុមចុងក្រោយដោយឈរលេខ 1 ក្នុងពូលមាន 11 ពិន្ទុ។

​ងាកទៅមួយប្រកួតទៀត Lazio ក៏អមដំណើរជាមួយ Atletico Madrid ទៅវគ្គបន្តដែរក្រោយយកឈ្នះក្រុមភ្ញៀវ ស្កុតឡេន Glasgow Celtic 2-0។ ​ពីរគ្រាប់ជ័យជំនះនេះ សម្រេចបានដោយខ្សែប្រយុទ្ធអ៊ីតាលី Ciro Immobile ធ្វើឱ្យ Lazio ឈរលេខ 2 មាន 10 ពិន្ទុដាច់ពីក្រុមលេខ 3 Feyenoord 4 ពិន្ទុ ខណៈនៅសល់តែ 1 ប្រកួតទៀតបញ្ចប់ការប្រកួតក្នុងពូល។
​ប្រកួតចុងក្រោយ Celtic ត្រូវទទួល Feyenoord ខណៈ Atletico Madrid ទទួល Lazio៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …