លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

UEFA Champions League៖ Man City និង Leipzig រកបានកៅអីវគ្គ 16ក្រុមមុនគេ

ក្រុមការពារតំណែងជើងឯកមកពីអង់គ្លេស Manchester City និងក្លិបអាល្លឺម៉ង់ RB Leipzig កក់កៅអីមុនគេ ទៅវគ្គ 16ក្រុមចុងក្រោយ ការប្រកួតពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League ក្រោយឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងសប្តាហ៍ទី4 ជើង 2។ Manchester City បានយកឈ្នះក្លិបស្វីស Young Boys រក្សាកំណត់ត្រា

មិនចាញ់ 4ប្រកួតជាប់គ្នា ក្នុងពូល G និងគ្រប់ពិន្ទុឡើងទៅវគ្គ 16ក្រុម។ ជំនួបនេះលេងបានតែ 25នាទី Haaland ស៊ុតបាល់ពិន័យ11ម៉ែត្របានសម្រេចឱ្យក្រុមនាំមុខ មុនពេល Phil Foden បន្ថែមគ្រាប់ទី2 មុនចប់តង់ទី1។ ក្នុងតង់ទី2 នាទីទី51 ម្ចាស់ផ្ទះ Man City នៅបន្តធ្វើបានល្អ Erling Haaland រកបានមួយគ្រាប់ទៀតឱ្យក្រុម ចំណែកនាទីនៅសល់ គ្មានគ្រាប់បាល់កើតឡើងនោះទេ។

ក្នុងពូលជាមួយគ្នានេះ ក្លិបបាល់ទាត់អាល្លឺម៉ង់ Leipzig ឈ្នះ Red Star Belgrade របស់ស៊ែប៊ី 2-1 ដោយគ្រាប់បាល់របស់កីឡាករ Simons នាទីទី8 និងកីឡាករ Openda នាទីទី77។ តាមរយៈលទ្ធផលនេះ ទាំង Man City និង Leipzig សុទ្ធតែឡើងទៅវគ្គ16ក្រុមចុងក្រោយ ទោះសល់ពីប្រកួតទៀតក្នុងដៃក៏ដោយ។

ចំនែកលទ្ធផលផ្សេងទៀត ក្នុងពូល E ក្លិបអេស្ប៉ាញ Atletico Madrid ឈ្នះ Celtic 6-0 ខណៈ Lazio ឈ្នះ Feyenoord 1-0។ ពូល F ក្លិប Borussia Dortmund ឈ្នះ Newcastle United 2-0 ខណៈ AC Milan ឈ្នះ Paris Saint Germain 2-1 ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

មិនធម្មតា! កីឡាការិនីហែលទឹកវ័យក្មេងកម្ពុជា 2រូប ឈ្នះមេដាយមាស 2 សំរឹទ្ធ 2 កម្រិតអាស៊ី

ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ី (Asian Finswimming championships) លើកទី18 នៅភូកេត ប្រទេសថៃ បានបញ្ចប់ហើយ ដោយក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ 4គ្រឿង ក្នុងនោះមានមេដាយមាស 2 និងសំរឹទ្ធ 2 …