Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ប៉ាគីស្ថានមកដល់ភ្នំពេញព្រឹកថ្ងៃចន្ទនេះ ត្រៀមជម្រុះ World Cup ជើងទី1 ថ្ងៃទី12 តុលា

ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បីត្រៀមការប្រកួតជើងទី1 នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Asian Qualifiers វគ្គជម្រុះជុំទី1 ប្រចាំទ្វីបអាស៊ី ជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី12 ខែតុលា ឆ្នាំ2023 សប្ដាហ៍នេះ ។ ទាំងគ្រូបង្វឹក និងកីឡាករ

បានថ្លែងប្រាប់ អ្នកសារព័ត៌មានក្នុងស្រុកខ្លួន មុនចាកចេញមកកម្ពុជា ចំពោះការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងវគ្គបន្ដ នៃពានរង្វាន់ FIFA World Cup 2026 ជាមួយក្រុមគោព្រៃកម្ពុជា ពោលគឺពួកគេបានដាក់ក្ដីរំពឹងខ្ពស់ជាងកាលពីឆ្នាំ2019 ដែលប៉ាគីស្ថានរងបរាជ័យទាំង 2ប្រកួត ក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា ។

គួរដឹងថា កាលពីឆ្នាំ2019 ក្រុមទាំងពីរ ក៏បានចាប់ឆ្នោតជួបគ្នាក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោកនេះដែរ ហើយជាលទ្ធផលក្រុមកម្ពុជា បានយកឈ្នះប៉ាគីស្ថាន 2-0 នៅទីក្រុងភ្នំពេញ មុនបន្ដយកឈ្នះក្នុងលទ្ធផល 2-1 នៅទីក្រុង Doha ដើម្បីធានាកៅអីវគ្គបន្ដ ។

បែបនេះក្ដីលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ជួបប៉ាគីស្ថានលើកនេះ មិនងាយស្រួលនោះទេ ដ្បិតពួកគេបានត្រៀមខ្លួនយ៉ាងល្អ គួបផ្សំពួកគេមានកីឡាករមានបទពិសោធន៍ច្រើន នឹងជះឥទ្ធិផលមកលើក្រុមគោព្រៃ ដែលមិនធ្វេសប្រហែលបានឡើយ ។

សូមបញ្ជាក់ថា ក្រុមទាំងពីរ នឹងត្រូវជួបគ្នា 2ជើង ដើម្បីប្រជែងកៅអីវគ្គជម្រុះជុំទី2 នៃពានរង្វាន់ FIFA World Cup 2026 ពោលគឺជើងទី1 កម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមប៉ាគីស្ថាន នាថ្ងៃទី12 ខែតុលា និងជើងទី2 ត្រូវជួបគ្នានៅប្រទេសប៉ាគីស្ថានវិញ នាថ្ងៃទី17 ខែតុលាខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …