លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Haber កាន់តែល្អ ស្របពេលព្រះខ័នរាជឈ្នះរហូត ក្នុងរដូវកាលនេះ

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាឈ្នះ 7ប្រកួតជាប់គ្នា គិតត្រឹមសប្ដាហ៍ទី7 នៃលីគកំពូលកម្ពុជា មុនលីគសម្រាកការប្រកួត កំឡុង FIFA Day ប្រចាំខែតុលា ស្របពេលខ្សែប្រយុទ្ធរបស់ខ្លួន Marcus Haber ក៏បានបន្ដកំណត់ត្រារកបានគ្រាប់បាល់គ្រប់ការប្រកួត សម្រាប់រដូវកាលឆ្នាំ 2023/2024 នេះផងដែរ ។

ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបន្ដយកឈ្នះក្រុមចំណូលថ្មីព្រៃវែងអេហ្វស៊ី 5-3 ក្នុងជំនួបជើងទី1 នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី7 កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការប្រកួតនៅកីឡដ្ឋានខេត្តព្រៃវែងនេះ ព្រះខ័នរាជស្វាយរៀង រកបាន 5គ្រាប់មុន ក្នុងនោះធ្វើសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិកាណាដា 3គ្រាប់ម្នាក់ឯង នៅនាទី24, 43 និងនាទី75 និង 2គ្រាប់រកបានដោយកីឡាករឡាវ Bounkong Bounphachan នៅនាទី51 និង63 មុនក្រុមម្ចាស់ផ្ទះព្រៃវែង វាយបកបាន 3គ្រាប់វិញ នៅចុងម៉ោង ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង រកបាន 21ពិន្ទុពេញ អមជាមួយកំណត់ត្រាឈ្នះ 7ប្រកួតជាប់ៗគ្នាលើកដំបូងក្នុងលីគ ។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធកម្ពស់បាន Marcus Haber ក៏បានបង្កើតកំណត់ត្រាថ្មី ដោយរកបានគ្រាប់បាល់ 7ប្រកួតជាប់គ្នា ដើម្បីរួមចំណែកជួយក្រុមយកឈ្នះគូប្រជែងជាបន្ដបន្ទាប់ ក្នុងលីករដូវកាលថ្មីនេះផងដែរ ។

ដោយឡែកលទ្ធផលការប្រកួតសប្ដាហ៍ទី7 ចំនួន 4គូផ្សេងទៀត រួមមានក្រុមការពារដំណែងជើងឯកភ្នំពេញក្រោន យកឈ្នះក្រុមអង្គរថាយហ្គឺរ 3-0, ក្រុមបឹងកេត យកឈ្នះក្រុមណាហ្គាវើលដ៏ 3-1, វិសាខា យកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ 2-0 និងក្រុម ISI ដង្កោសែនជ័យ យកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ 1-0 ។

ជាមួយលទ្ធផលនេះ នាំឲ្យក្រុមភ្នំពេញក្រោន បន្ដចាញ់ប្រៀបក្រុមកំពូលតារាង 3ពិន្ទុ ដោយពួកគេរកបាន 18ពិន្ទុ បន្ទាប់ពីឆ្លងកាត់ 7ប្រកួតដូចគ្នាឈ្នះ 6 និងចាញ់ 1 គឺចាញ់ក្រុមព្រះខ័នរាជស្វាយរៀង គ្រាដែលក្រុមបឹងកេត បន្ដឈរលេខ3 មាន 13ពិន្ទុ នាំមុខក្រុមវិសាខា 1ពិន្ទុ ដែលរំកិលមកឈរលេខ4 ។ ឯក្រុមកងយោធពលខេមរភូមិន្ទ និងព្រៃវែង ឈរលេខ5 និងលេខ6 រក្សា 10ពិន្ទុក្នុងដៃ ស្របពេលក្រុម ISI ឡើងមកឈរលេខ7 មាន 7ពិន្ទុ ។ ចំណែកក្រុមណាហ្គាវើលដ៏ បានធ្លាក់មកឈរលេខ8 មាន 5ពិន្ទុ នាំមុខក្រុមអង្គរថាយហ្គឺរ ឈរលេខ9 មាន 3ពិន្ទុ និងគិរីវង់សុខសែនជ័យ ឈរបាតតារាងមាន 2ពិន្ទុ ។

គួរដឹងថា បន្ទាប់ពីដំណើរការប្រកួតបាន 7សប្ដាហ៍ លីគកំពូលកម្ពុជា នឹងត្រូវសម្រាកការប្រកួត 2សប្ដាហ៍ កំឡុងថ្ងៃសម្រាក FIFA Day មុនត្រឡប់មកវិញ នាថ្ងៃទី21-22 ខែតុលា ដែលត្រូវបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី8 និងបន្ដការប្រកួតសប្ដាហ៍ទី9 ដែលជាសប្ដាហ៍ចុងក្រោយ សម្រាប់ជើងទី1 នៃលីគកំពូលកម្ពុជា នាថ្ងៃទី28-29 ខែតុលា ឆ្នាំ2023 ខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …