លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

សេនាគុនខ្មែរ យ័ន្ត 8ទិស៖ ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ឈ្នះតែ ព្រំ សំណាង ចាញ់

កម្មវិធីប្រដាល់គុនខ្មែរដ៏កក្រើករបស់ទូរទស្សន៍ថោន សហការជាមួយភេសជ្ជៈ Wurkz បានធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍មិនអាចបំភ្លេចបាន។ ព្រឹត្តិការណ៍ដែលប្រជុំទៅដោយជើងខ្លាំង 7គូ ក្នុងនោះគូមិត្តភាព 3គូ និងគូដណ្ដើមខ្សែក្រវាត់ពិភពលោក IPCC មានចំនួន 4គូ។ ក្នុងចំំណោមកំពូលអ្នកលេងគុនខ្មែរទាំង

4រូប ដែលត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក IPCC Wurkz Kun Khmer កីឡាករ ផល សោភ័ណ្ឌ រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា សុទ្ធតែបានបំបាក់គូប្រជែងរបស់ខ្លួនហើយគ្រងខ្សែក្រវាត់ លើកលែងតែ ព្រំ សំណាង ម្នាក់គត់ ដែលជាគូឯកក្នុងកម្មវិធី បានរងបរាជ័យក្រោមដៃកីឡាករអាមេរិក។

ចាប់ផ្ដើមពីគូទី 1 ដែលជាគូមិត្តភាពអន្តរជាតិគុនខ្មែរ ៣ទឹក កីឡាករអាហ្វ្រិក ម៉ានូ សិល្បៈ ចាញ់កីឡាករថៃ  នីលម៉ុងកង ដោយពិន្ទុ។ កីឡាករទាំងពីរបានតស៊ូនឹងគ្នាពេញ 3ទឹក ដោយម៉ានូព្យាយាមដើរចូល និងវាយជានិច្ច តែ នីលម៉ុងកង ក៏មិនឱ្យម៉ានូវាយស្រេចតែចិត្តនោះដែរ។​ ក្បាច់ទប់ទល់នឹងវាយបករបស់នីលម៉ុងកង បានធ្វើឱ្យម៉ានូត្រូវជាច្រើនដៃ និងបន្សល់នូវស្នាមប៉ោងលើថ្ងាសផងដែរ ហើយដណ្ដើមបានជ័យជម្នះលើម៉ានូ។

គូទី 2 កីឡាករគុនខ្មែរ និងជាជម្រើសជាតិឃីកបុកស៊ីង ឈឿន ល្វៃ បានបញ្ចប់កីឡាករអ៊ីតាលី Matin Meoni ត្រឹមទឹកទី 1 ប៉ុណ្ណោះ។ ចំណាយពេលត្រឹម 1នាទី 20វិនាទី ល្វៃ បានប្រើកែងស្ដាំរបស់ខ្លួនបានយ៉ាងល្អ ធ្វើឱ្យ Matin Meoni ងើបលែងរួចតែម្ដង។

គូទី 3 រាហូមាស ឈុត សេរីវណ្ណថង ក៏មិនឱ្យចាញ់ ឈឿន ល្វៃ ប៉ុន្មាននោះដែរ។ ជើងខ្លាំងគុនខ្មែររូបនេះ បានប្រើកែងឆ្វេងស្ដាំសន្ធាប់ឥតឈប់ឈរ រហូតអាជ្ញាកណ្ដាលសម្រេចចិត្តបញ្ឈប់កីឡាករជប៉ុន Kamemoto Yusho ត្រឹម 20វិនាទីចុងក្រោយ មុនស្នូរជួងបញ្ចប់ទឹកទី 1។

ចូលដល់គូទី 4 ជាការប្រកួតដណ្ដើមខ្សែក្រវាត់​ IPCC រវាងកីឡាករ ផល សោភ័ណ្ឌ ទល់នឹងកីឡាករថៃ Changpeuk Jesada ។ គូនេះប្រដំប្រសងគ្នាមែនទែន ដែលធ្វើឱ្យចៅក្រមពិបាកសម្រេចចិត្តមែនទែន ខណៈលទ្ធផលចុងក្រោយ ជ័យជម្នះមិនឯកឆ្ឆន្ទបានទៅលើ ផល សោភ័ណ្ឌ 4ទល់នឹង1 ក្រោមការមិនពេញចិត្តពី Changpeuk ។

គូទី 5 ក៏ជាគូដណ្ដើមខ្សែក្រវាត់ផងដែរ ក្នុងប្រភេទទម្ងន់ 69គីឡូក្រាម ដែលជាការជួបគ្នារវាង រឿង សោភ័ណ្ឌ និងកីឡាករជប៉ុន Hiroyuki Ihara ។ គូនេះពិតជាប្រកួតគ្នាដោយសមត្ថភាពលើសពី 100ភាគរយទៅទៀត។ កីឡាករជប៉ុនកម្ពស់បាន មិនរាថយពេញ 3ទឹកតែម្ដង ទោះ រឿង សោភ័ណ្ឌ វាយចូលគ្រប់មុខអាវុធរបស់គេក៏ដោយ។ ចប់ការប្រកួត រឿង សោភ័ណ្ឌ ឈ្នះកីឡាករជប៉ុនដោយពិន្ទុ។

គូទី 6 ជាការប្រកួតមិត្តភាពអន្តរជាតិ ដែលប្រើច្បាប់វាយត្រឹម 1ទឹក មានរយៈពេល​9នាទី។​ ក្របីព្រៃ ពេជ្រ សម្បត្តិ និងកីឡាករប្រេស៊ីលហាត់នៅកម្ពុជា Alexsandro បានធ្វើឱ្យទស្សនិកជនអង្គុយមិនជាប់នឹងកៅអី។ តស៊ូគ្នាពេញ 9នាទី មិនមានកីឡាកររូបណាផ្ដួលគ្នាឱ្យសន្លប់បាន ដែលជំរុញឱ្យគណៈកម្មការបន្ថែម 1ទឹកទៀត។ ប្រើពេលអស់ 5នាទី 15វិនាទី ទីបំផុត ពេជ្រ សម្បត្តិ យកឈ្នះ Alexsandro ដោយអាជ្ញាកណ្ដាលបញ្ឈប់។

គូទី 7 កីឡាករ ធឿន ធារ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ IPCC INTERCONTINENTAL ក្នុងប្រភេទទម្ងន់ 72គីឡូក្រាម ជាមួយកីឡាករមកពីទុយនីស៊ី Sabri Benhyena ។ គូនេះមិនមានអ្នកសន្លប់ទេ ប៉ុន្តែ ធឿន ធារ៉ា បានគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង តាមរយៈការដេញវាយសន្ធាប់លើ Sabri ទាំងកែង ជង្គង់ ទាត់ ពិសេសយុទ្ធសាស្ត្រប្រើកណ្ដាប់ដៃធ្ងន់របស់គេ។ ចៅក្រមទាំង 5 បានសម្រេចឱ្យ ធារ៉ា ឈ្នះកីឡាករទុយនីស៊ីដោយពិន្ទុ។

គូទី 8 ជាគូឯកប្រចាំព្រឹត្តិការណ៍ កីឡាករ ព្រំ សំណាង ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ IPCC INTERCONTINENTAL ក្នុងប្រភេទទម្ងន់ 80គីឡូក្រាម ជាមួយកីឡាករមកពីសហរដ្ឋអាមេរិក Banasak Pawell ។​ សំណាង ធ្វើមិនបានល្អទេ ហើយត្រូវ Pawell វាយចូលធ្ងន់ៗទៀតផង តែមិនដល់ថ្នាក់អាជ្ញាកណ្ដាលរាប់នោះទេ។ ចុងក្រោយ Pawell យកឈ្នះ សំណាង ដោយពិន្ទុ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ជ័យជម្នះរបស់ Man City លើ Nottingham ធ្វើឱ្យ Arsenal កាន់តែបុកពោះ

Manchester City បានបោះជំហានមួយទៀតក្នុងការប្រជែងពាន Premier League ជាលើកទីបួនបួនរដូវកាលក្រោយជ័យជំនះនៅទឹកដី Nottingham Forest 2-0 យប់ថ្ងៃអាទិត្យម្សិលមិញ។ ពីរគ្រាប់របស់ City សម្រេចបានដោយ Josko Gvardiol …