លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

CPL ផ្អាក 2សប្ដាហ៍ ទុកពេលឱ្យជម្រើសជាតិប៉ះប៉ាគីស្ថាន អំឡុង FIFA Day

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ2023/24 នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី7 នៅថ្ងៃទី29 និងថ្ងៃទី30 ខែកញ្ញាចុងសប្ដាហ៍នេះ ដោយមាន 5ប្រកួតពេញ មុនសម្រាក 2សប្ដាហ៍ កំឡុងពេល FIFA Day ប្រចាំខែតុលា ឆ្នាំ2023 ។ សម្រាប់កម្មវិធីប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី7 រួមមាននៅថ្ងៃទី29 ខែកញ្ញានេះ

មាន 2គូ គឺក្រុមមិនទាន់ស្គាល់ឈ្នះគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ និងក្រុមបឹងកេត ជួបក្រុមណាហ្គាវើលដ៏ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។

ចំណែកនៅថ្ងៃចុងក្រោយនៃខែកញ្ញានេះ គឺមាន 3គូ រួមមានក្រុមព្រៃវែង ត្រូវបើកទ្វារផ្ទះទទួលក្រុមមិនទាន់ស្គាល់ចាញ់ ឬស្មើព្រះខ័នរាជស្វាយរៀង គ្រាដែលអង្គរថាយហ្គឺរ ត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោន នៅទឹកដីខេត្តសៀមរាប និងក្រុមវិសាខា ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ។

ចំពោះតារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី6 គេឃើញក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដគ្រងកំពូលតារាង ជាមួយកំណត់ត្រាឈ្នះ 6ប្រកួតជាប់ៗគ្នា រកបាន 18ពិន្ទុពេញ តាមពីក្រោយដោយក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ដែលមាន 15ពិន្ទុ ស្របពេលក្រុមបឹងកេត, កងយោធពលខេមរភូមិន្ទ និងព្រៃវែង ឈរលេខ៣ លេខ៤ និងលេខ5 តែមាន 10ពិន្ទុស្មើគ្នា ។

ក្រឡេកទៅចាប់អារម្មណ៍ថ្ងៃសម្រាក FIFA Day ដែលជាពេលវេលាសម្រាប់ក្រុមជម្រើសជាតិវិញ សម្រាប់ខែតុលាខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជា គឺមានភារកិច្ចដ៏សំខាន់ ដោយត្រូវធ្វើការប្រកួតជម្រុះបឋមជុំទី1 នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ2026 និងជើងឯកអាស៊ី ឆ្នាំ2027 ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយជើងទី1 ត្រូវប្រកួតនៅទឹកដីកម្ពុជា នាថ្ងៃទី12 ខែតុលា នៅពហុកីឡដ្ឋានជាតិ មុនការប្រកួតកាត់សេចក្ដីជើងទី2 នៅទឹកដីប៉ាគីស្ថានវិញ នាថ្ងៃទី17 ខែតុលា ឆ្នាំ2023 ខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …