លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

កីឡាការិនីបាល់ទាត់អាមេរិក Megan Rapinoe ចូលនិវត្តន៍ពីជម្រើសជាតិ

កីឡាការិនីបាល់ទាត់ឆ្នើមអាមេរិក Megan Rapinoe បានឈានមកដល់ពេលវេលាចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ក្រោយចូលលេងការប្រកួតចុងក្រោយឱ្យក្រុមនារីអាមេរិកយកឈ្នះអាហ្វ្រិកខាងត្បូង 2-0 នៅទីក្រុង Chicago។ មុន World Cup 2023 កីឡាការិនីវ័យ 38 ឆ្នាំរូបនេះធ្លាប់បានប្រាប់ពីគំរោងចូលនិវត្តន៍របស់ខ្លួនក្រោយ

ចប់រដូវកាលនៃក្របខណ្ឌលីគបាល់ទាត់នារីអាមេរិក។  ម្ចាស់ជយលាភី World Cup 2 សម័យជាមួយក្រុមអាមេរិក Megan Rapinoe នឹងចូលនិវត្តន៍ជាមួយក្លិបបាល់ទាត់ OL Reign នៅក្របខណ្ឌ NWSL អាមេរិកដែលនឹងបញ្ចប់រដូវកាលនៅថ្ងៃទី 11 ខែវិច្ឆិកាចុងឆ្នាំនេះ។

កាលពីឆ្នាំ 2019 Megan Rapinoe ត្រូវបានបោះឆ្នោតជាកីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ឈ្នះស្បែកជើងមាស និងបាល់មាស មុនឈានដល់ Ballon d’Or។

គិតមកដល់ពេលនេះ Megan Rapinoe បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាមេរិកសរុប 203 លើករកបាន 63 គ្រាប់ តាំងពីចូលប្រកួតដំបូងនៅឆ្នាំ 2006 ក្នុងជំនួបមិត្តភាពទល់នឹងអៀកឡង់ និងបានជួយក្រុមអាមេរិកឈ្នះជើងឯកពិភពលោក 2 សម័យនៅឆ្នាំ 2015 និង 2019។ Megan Rapinoe ថែមទាំងឈ្នះមេដាយមាសអូឡាំពិក 2012 នៅទីក្រុងឡុងដ៍ផងដែរ។

ជាមួយក្លិបអាជីព Rapinoe ចាប់ផ្តើមអាជីពនៅឆ្នាំ 2002 ជាមួយក្រុមបាល់ទាត់នារី Elk Grove Pride នៅក្របខណ្ឌ Women’s Premier Soccer League មុនពេលចំណាយពេលនៅទឹកដីអូស្រ្តាលី និង បារាំង ហើយត្រលប់មកអាមេរិកវិញជាមួយក្លិប Seattle Reign រឺឈ្មោះ OL Reign នាពេលបច្ចុប្បន្ន ឈ្នះជើងឯកលីគ 3 លើក និងខាប់មួយលើក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …