លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ណាហ្គានៅតែមិនឈ្នះក្នុងដី ចំណែកព្រះខ័នរាជរក្សាកំណត់ត្រាឈ្នះជាប់គ្នា

ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា 1-0 ក្នុងជំនួបសប្ដាហ៍ទី6 នៃលីគកំពូលកម្ពុជា Cambodian Premier League 2023/24 ស្របពេលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ បានបង្អាក់ដំណើរស្វែងរកជ័យជម្នះក្នុងដីរបស់ក្រុមណាហ្គាវើលដ៏ បន្ទាប់ពីវាយបកតាមស្មើ 1-1 នៅចុងម៉ោង ។ សម្រាប់

ជំនួបធំប្រចាំសប្ដាហ៍ រវាងព្រះខ័នរាជស្វាយរៀង និងវិសាខាបានអូសបន្លាយការប្រកួតស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដែលធ្វើសម្រេចដោយកីឡាករ Macus Haber នៅនាទី82 ដែលជាគ្រាប់បាល់ជ័យជម្នះ ជួយឲ្យព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាឈ្នះ 6ប្រកួតជាប់គ្នា ហើយក៏ជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ Haber ដែលរកបានគ្រាប់បាល់ចំនួន 6ប្រកួតជាប់គ្នាផងដែរ ។ 

ជាមួយជ័យជម្នះនេះ បានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ដោយរកបាន 18ពិន្ទុ បន្ទាប់ពីទទួលបានជ័យជម្នះ 6ប្រកួតផ្ទួនៗ ហើយជាលើកដំបូង ដែលក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានយកឈ្នះ 6ប្រកួតជាប់គ្នាផងដែរ ។ 

ចំណែកក្រុមណាហ្គាវើលដ៏វិញ បន្ទាប់ពីនាំមុខក្រុមភ្ញៀវគិរីវង់ 1គ្រាប់មុន ដោយបាល់ភ្លាត់ចូលទីខ្លួនឯង(Own Goal) របស់កីឡាករ Nobiraki Deiransupernsa នៅនាទី23 ក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នា ហើយបានអូសបន្លាយដល់ចុងម៉ោង ទើបកីឡាករ ស៊ុំ សាន់ រកបានគ្រាប់តាមស្មើឲ្យក្រុមគិរីវង់សុខសែនជ័យវិញ នៅនាទី90 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។ 

លទ្ធផលនេះ បានធ្វើឲ្យក្រុមណាហ្គាវើលដ៏ នៅតែមិនទាន់ស្គាល់ជ័យជម្នះលើទឹកដីរបស់ខ្លួន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ហើយក៏មិនទាន់ស្គាល់ជ័យជម្នះ សម្រាប់ ៥ប្រកួតចុងក្រោយផងដែរ បន្ទាប់ពីពួកគេរកបានជ័យជម្នះលើកដំបូង កាលពីជំនួបបើករដូវកាលជាមួយក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី។ 

សម្រាប់លទ្ធផលសប្ដាហ៍ទី៦ នៃលីគកំពូលកម្ពុជា ចំនួន 2គូទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ដោយលទ្ធផល 4-3 គួរភ្ញាក់ផ្អើល នៅពហុកីឡដ្ឋានជាតិ ។ ជំនួបជើងទី1 នេះ បឹងកេត បាននាំមុខក្រុមភ្ញៀវម្ដងហើយម្ដងទៀត តែត្រូវបានកងយោធពលខេមរភូមិន្ទ វាយបកតាមស្មើជាបន្ដបន្ទាប់ មុនពួកគេរកបានគ្រាប់បាល់ទី4 នៅនាទី85 ដោយកីឡាករ ណាត សង្ហា ដែលជួយឲ្យក្រុមកងយោធពលខេមរភូមិន្ទ តាមស្មើក្រុមបឹងកេត ដោយមាន 10ពិន្ទុស្មើគ្នា ។ 

រីឯក្រុមព្រៃវែងអេហ្វស៊ីវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល 2-1 ។ ជំនួបនៅទឹកដីខេត្តសៀមរាបនេះ ផាន សុផេន រកបាន 6គ្រាប់មុនឲ្យក្រុមភ្ញៀវ មុនកីឡាករ Bugas Pocholo Aprllano រកបាន 1គ្រាប់ឲ្យម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅនាទី59 ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតតែម្ដង ។ 

ដោយឡែកក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ISI ដង្កោសែនជ័យ បង្គ្រប់សប្ដាហ៍ទី6 នៅល្ងាចថ្ងៃទី25 ខែកញ្ញានេះ បន្ទាប់ពីភ្នំពេញក្រោន បានត្រឡប់មកពីប្រកួតជម្រុះពានរង្វាន់ AFC Cup 2023/24 ពូលដោយបានយកឈ្នះក្រុម Cebu FC របស់ហ្វីលីពីន កាលពីថ្មីៗ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …