Saturday , July 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ជម្រើសជាតិអាល្លឺម៉ង់ផ្ដល់តំណែងថ្មី ដល់អ្នកចាត់ការ Julian Nagelsmann

អតីតអ្នកចាត់ការ Bayern Munich លោក Julian Nagelsmann បានឈានដល់កិច្ចព្រមព្រៀង ដើម្បីក្លាយជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិអាល្លឺម៉ង់។ បុរសវ័យ 36 ឆ្នាំរូបនេះ នឹងក្លាយជាគ្រូបង្វឹកវ័យក្មេងបំផុតទី 2 ដែលដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីលោក Otto Nerz ដែលធ្លាប់ដឹកនាំក្នុងវ័យ 34ឆ្នាំ កាលពីឆ្នាំ 1926។

តាំងពី Bayern Munich បញ្ចប់តំណែង ជំនួសដោយលោក Thomas Tuchel លោក Julian Nagelsmann បានស្ថិតក្នុងគោលដៅរបស់ក្លិបធំៗនៅអឺរ៉ុបជាច្រើន។

សារព័ត៌មានអាល្លឺម៉ង់បានចុះផ្សាយថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ និងលោក Nagelsmann ឈានដល់កិច្ចព្រមព្រៀងក្នុងការដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ដល់ Euro 2024។

រំឭកថា លោក Julian Nagelsmann បានចាប់ផ្តើមអាជីពជាអ្នកចាត់ការដំបូង ដោយដឹកនាំ Hoffenheim កាលពីឆ្នាំ 2016 ក្នុងវ័យ 29ឆ្នាំ មុនពេលផ្លាស់ទៅ Leipzig នៅឆ្នាំ 2019 និងបានដឹកនាំក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល 2019-20 ចាញ់ Paris Saint Germain។

ក្រោយមកលោក Nagelsmann ក៏ត្រូវបានតែងតាំងជាអ្នកចាត់ការ Bayern Munich បន្តតំណែងពីលោក Hansi Flick ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 25 លានអឺរ៉ូ និងបានឈ្នះជើងឯក Bundesliga នៅរដូវកាល 2021-22៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …