លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane រកបានគ្រាប់ទី 300 ក្នុងក្របខណ្ឌក្លិបអាជីព

គ្រាប់បាល់តែតបញ្ចូលទីនៅនាទីទី 7 បើកការនាំមុខឱ្យ Bayern Munich លើ Bayer Leverkusen ជាគ្រាប់បាល់ទី 300 ក្នុងអាជីពរបស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane សម្រាប់ការលេងឱ្យក្លិបអាជីពអស់ពេលជាង 14ឆ្នាំ។ ថ្វីបើក្លាយជាកីឡាកររបស់ Tottenham Hot Spurs តាំងពីឆ្នាំ 2009 ក៏ពិតមែន

តែកីឡាកររូបនេះ បំប៉ោងសំណាញ់ទីលើកដំបូងនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2013 ក៏ជាពេលដែលគេជាប់ជម្រើសដំបូងដែរ ក្រោមការផ្ដល់ទំនុកចិត្តដោយអ្នកចាត់ការ Tim Sherwood ។ Kane រកបានគ្រាប់បាល់នៅនាទី 59 ក្នុងជ័យជម្នះ 5-1 របស់ Spurs លើម្ចាស់ផ្ទះ Sunderland ។

ចំពោះគ្រាប់បាល់ទាំង 300គ្រាប់នេះ ខ្សែប្រយុទ្ធវ័យ 30ឆ្នាំខាងលើ រកបានជាមួយ Spurs ចន្លោះពីឆ្នាំ 2009 ដល់ 2023 ចំនួន 280គ្រាប់។ 4គ្រាប់ជាមួយក្លិបថ្មី Bayern Munich ហើយក៏នឹងបន្តរកបានបន្ថែមទៀត។ ក្នុងនោះដែរ ចន្លោះរដូវកាល 2010-2011 រកបាន 5គ្រាប់ជាមួយ Leyton Orient បន្តរកបាន ៩គ្រាប់ជាមួយ Millwall និង ២គ្រាប់ជាមួយ Leicester City នារដូវកាលបន្តបន្ទាប់ ក្នុងនាមជាកីឡាករខ្ចីជើង។

បែបណាក្ដី ក្នុងអាជីពជាង 14ឆ្នាំមកនេះ Harry Kane ពុំទាន់ឈ្នះជើងឯកណាមួយឡើយ ទាំងក្នុងក្លិប និងជម្រើសជាតិ។ លទ្ធផលល្អបំផុតជាមួយក្លិប គឺជើងឯករង UEFA Champions League 2018-19 និងជើងឯករង EFL Cup 2លើក ខណៈក្នុងក្រុមជម្រើសជាតិ ធ្លាប់ជាជើងឯករង Euro 2020 និងលេខ 3 នៅ Nations League 2018-19 ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

រកឃើញបេក្ខភាពវគ្គ 1/4 កីឡាអាស៊ី ក្រោយជប៉ុន អ៊ូបេគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីតឈ្នះ

ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី 19 នៅទីក្រុងហាន់ចូវប្រទេសចិន រកបានគ្រប់ក្រុមឡើងវគ្គ 8 ក្រុមចុងក្រោយហើយ ខណៈបីក្រុមចុងក្រោយគឺ ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសប៊ែគីស្ថាន។ គូដំបូងនេះក្រុមសាមូរ៉ៃ U23 ជប៉ុនបានយកឈ្នះក្រុមនៅតំបន់អាស៊ីអាគ្នេយ៍មីយ៉ាន់ម៉ាដោយលទ្ធផលធំធេង 7-0 ដោយគ្រាប់