លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Antony ចេញថ្លែងការណ៍ការពារខ្លួន ជុំវិញបណ្ដឹងអតីតមិត្តស្រី ខណៈសហព័ន្ធប្រេស៊ីល ដកឈ្មោះគេចេញពីបញ្ជី

រឿងរ៉ាវក្ដីក្ដាំរបស់តារាបាល់ទាត់ប្រេស៊ីល និងក្លិបបាល់ទាត់ Manchester United ខ្សែបម្រើ Antony ជាមួយអតីតមិត្តស្រីរបស់គេ Gabriela Cavallin នៅមិនទាន់ដាច់ស្រលះនោះទេ។ រលកកម្ដៅបានបន្តកើនឡើង ស្របពេលថ្មីៗនេះ Antony បានចេញមកបកស្រាយលើបណ្ដាញសង្គមជាលើកទី 2 ដោយបានលើកឡើងថា វាជា

ការចោទប្រកាន់ក្លែងក្លាយ ហើយរូបគេបានក្លាយជាជនរងគ្រោះក្នុងរឿងនេះ។ យ៉ាងណាក្ដី នៅក្នុងក្រុមជម្រើសជាតិឯណោះ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានសម្រេចដកឈ្មោះគេចេញពីបញ្ជីហើយ។

«ដោយសារការគោរពចំពោះអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំ! ខ្ញុំគិតថា វាជាកាតព្វកិច្ចក្នុងការចេញបកស្រាយនិយាយជាសាធារណៈអំពី ការចោទប្រកាន់មិនពិត ដែលធ្វើឱ្យខ្ញុំក្លាយជាជនរងគ្រោះ នៃអំពើទុច្ចរិតទាំងនោះ។ តាំងពីដើមមក ខ្ញុំព្យាយមដោះស្រាយបញ្ហានេះ យ៉ាងយកចិត្តទុកដាក់ និងការគោរព ដោយសហការផ្តល់ការបំភ្លឺត្រឹមត្រូវដល់សមត្ថកិច្ច គ្រប់ពេលដែលពួកគេត្រូវការពីខ្ញុំ។ ការ​សាកសួរ​របស់​ប៉ូលិស​ស្ថិត​ក្រោមការ​រ៉ាប់រង​នៃ​យុត្តិធម៌ ដូច្នេះ​ហើយ​ខ្ញុំ​មិន​អាច​បង្ហាញខ្លឹមសារ នៃការងារកន្លងមកទាំងអស់នោះ​ជា​សាធារណៈ​បាន​ទេ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំអាចនិយាយដោយទំនុកចិត្តថា ការចោទប្រកាន់នេះ គឺជារឿងមិនពិត ហើយភស្តុតាងដែលបានផ្ដល់រួច ក៏ដូចជាភស្តុតាងថ្មីៗជាច្រើនទៀត នឹងបង្ហាញថាខ្ញុំគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ»

កន្លងមក Gabriela ធ្លាប់ប្ដឹងផ្ដល់ Antony ទៅអាជ្ញាធរនៅប្រេស៊ីលកាលពីឆ្នាំមុន ហើយបន្តការប្ដឹងនេះដល់អាជ្ញាធរអង់គ្លេសបន្ថែមទៀត។ DJ និងជា Influencer ដ៏ល្បីម្នាក់នេះ បានចោទប្រកាន់ជាច្រើនករណីទៅលើ Antony ដូចជា ការប្រើប្រាស់ហិង្សា ការឃុំឃាំងក្នុងបន្ទប់ ការផ្ញើសារគម្រាមជីវិត និងករណីរំលោភបំពានជាច្រើនទៀត។ មេធាវីរបស់ Gabriela បានលើកឡើងថា​ តាមច្បាប់របស់អង់គ្លេស ករណីរបស់ Antony ត្រូវចាត់ចូលក្នុងបទឧក្រិដ្ឋ ៣ផ្សេងគ្នា។

បែបណាក្ដី កីឡាករវ័យ ២៣រូបនេះ បានលើកឡើងថា គេគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការលើគណនី IG របស់គេបន្ថែមថា៖ «ទំនាក់ទំនងរបស់ខ្ញុំជាមួយ Gabriela មានភាពច្របូកច្របល់ ខ្ញុំទទួលស្គាល់ថាយើងមានទំនាស់ ពាក្យសំដីនឹងគ្នា ប៉ុន្តែខ្ញុំមិនដែលប្រព្រឹត្តអំពើហិង្សាណាមួយឡើយ។ រាល់ពេល មិនថានៅក្នុងការផ្តល់សក្ខីកម្ម ឬនៅក្នុងបទសម្ភាសន៍ នាងតែងតែបង្ហាញនូវការចោទប្រកាន់ថ្មីៗ និងផ្សេងពីគ្នារហូត។ ដូច្នេះហើយ ទើបខ្ញុំចេញមកបដិសេធរាល់ការចោទប្រកាន់ ដែលបានធ្វើឡើង ហើយសូមបញ្ជាក់ថា ខ្ញុំនៅតែសហការជាមួយអាជ្ញាធរប្រេស៊ីល ដើម្បីផ្ដល់នូវសក្ខីកម្មដែលចាំបាច់។ ខ្ញុំជឿជាក់ថា ការស៊ើបអង្កេតរបស់ប៉ូលីស នឹងបង្ហាញការពិតអំពីភាពស្អាតស្អំរបស់ខ្ញុំ»

គួរឱ្យដឹងដែរថា Antony Matheus Dos Santos បច្ចុប្បន្នមានវ័យ 23ឆ្នាំ កំពុងប្រកបអាជីពជាមួយបិសាចក្រហម Manchester United ក្រោយផ្លាស់ពី Ajax Amsterdam កាលពីខែសីហាឆ្នាំមុន។ ក្នុងក្រុមជម្រើសជាតិ គេធ្លាប់បង្ហាញខ្លួនឈុតអូឡាំពិក នៅតូក្យូ ឈុតអាយុក្រោម 23ឆ្នាំ និងក្រុមធំផងដែរ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …