លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Barcelona បំពេញ​ការ​នាំយក Gundogan ពី​ក្លិប Man City ដោយ​មិន​ចំណាយ​ប្រាក់

ក្លិប Barcelona បាន​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ Ilkay Gundogan ក្នុង​ការផ្ទេរ​មួយ​ដែល​គ្មាន​តម្លៃ​ខ្លួន ឬ Free-transfer ក្រោយពី​​ចាក​ចេញ​របស់​គេ​ពី​ក្រុមម្ចាស់​ពាន​៣​ក្នុង​រដូ​វកាល​តែ​មួយ Manchester City ស្រប​ពេល​ដែល​ខ្សែ​បម្រើ​​អន្តរ​ជាតិ​​អាល្លឺម៉ង់រូបនេះ បាន​ចុះ​កិច្ច​សន្យា​រយៈពេល​2​ឆ្នាំ​។ នេះបើ​យោង​ទៅ​តាម​ការប្រកាស​

របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​ចន្ទ​។ កីឡាករ​វ័យ​32​ឆ្នាំ​រូបនេះ បាន​ចុះ​កុង​ត្រា​រហូត​ដល់​ឆ្នាំ​2025 ជាមួយនឹង​ជម្រើស​ក្នុងការ​បន្ត​រយៈ​ពេល​1​ឆ្នាំ​ទៀត ខណៈ​ដែលក្រុមម្ចាស់​ជើង​ឯក​អេ​ស្ប៉ាញមួយនេះ ក៏​បានប​ញ្ជាក់​ផង​ដែរ​ថា ពួក​គេ​បាន​បញ្ចូល​លក្ខខណ្ឌ​រំលាយ​កិច្ច​សន្យា​ក្នុង​ទំហំ​ទឹកប្រាក់​400​លាន​អឺ​រ៉ូ (ស្មើ​នឹង​435,72​លានដុល្លារ​​អាមេរិក)​​។

Gundogan បាន​ចាក​ចេញពី​ក្លិប Man City ក្រោយពី​​បាន​ជួយ​ឲ្យ​ក្រុម​អង់គ្លេស​មួយ​នេះ ឈ្នះ​ពាន Premier League, FA Cup និង Champions League កាលពី​រដូវកាលមុន មុន​នឹង​បញ្ចប់​រយៈពេល​7​ឆ្នាំ​ប្រកប​ដោយ​ភាព​​ជោគ​ជ័យ​នៅអង់គ្លេស បន្ទាប់​រូប​គេ​បាន​ឈ្នះ​ពាន​សរុបចំនួន​14 ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ពានលីគ​ក្នុង​ស្រុក​ចំនួន​5​ផង​ដែរ​។

Gundogan បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «សម្រាប់ខ្ញុំ វា​គឺ​ជា​សិទ្ធិពិសេស​មួយ និង​ជា​រឿង​ដ៏​គួរ​ឲ្យ​រីក​រាយ​ក្នុងការ​ក្លាយ​ជា​សមា​ជិកម្នាក់​របស់ក្រុម Manchester City ក្នុង​រយៈពេល7​ឆ្នាំ​មក​នេះ​។ Manchester គឺ​ជា​​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​សមា​ជិកក្រុម​គ្រួ​សារ​ដ៏ពិសេសនៅ Man City​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …