លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ក្លិប Real Madrid ប្រកាសពីការនាំយក Bellingham ពីក្លិប Dortmund

ក្លិប Real Madrid បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិអង់គ្លេស Jude Bellingham ជាផ្លូវការពីក្លិប Borussia Dortmund កាលពីថ្ងៃពុធ ទី14 ខែមិថុនា កន្លងទៅ ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន103លានអឺរ៉ូ (ស្មើនឹង111,29លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧត្ថម្ភនានាបន្ថែមទៀត។

នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមយក្សអេស្ប៉ាញមួយនេះ។ Bellingham ដែលនឹងអវត្តមានក្នុងការប្រកួតជម្រុះ Euro 2024 របស់អង់គ្លេសខាងមុខនេះ ដោយសារតែរបួសនោះ នឹងត្រូវប្រកាសបង្ហាញមុខជាផ្លូវការក្នុងនាមជាកីឡាកររបស់ Real Madrid នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានចុះកិច្ចសន្យារយៈពេល6ឆ្នាំ។ ក្លិប Dortmund បានបញ្ជាក់ថា ពួកគេបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Real កាលពីសប្តាហ៍មុន ក្នុងការផ្ទេរមួយដែលបូកបន្ថែមទាំងប្រាក់ឧបត្ថម្ភនានាផងដែរ ដែលអាចនឹងធ្វើឲ្យតម្លៃខ្លួនសរុបកើនឡើង30%បន្ថែមទៀត។

Bellingham គឺជាកីឡាករទី3ដែលក្លិប Real Madrid ក្នុងតម្លៃខ្លួនយ៉ាងហោចណាស់100លានអឺរ៉ូ ក្រោយពីនាំយក Gareth Bale (ឆ្នាំ 2013) និង Eden Hazard (ឆ្នាំ 2019)។ Real បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបរបស់យើងបានចុះហត្ថលេខាជាមួយនឹងកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏មានទេពកោសល្យបំផុតក្នុងពិភពលោក ពោលគឺខ្សែបម្រើម្នាក់មកពីក្លិប Borussia Dortmund និងមកដល់ទីក្រុង Madrid ក្រោយពីជាប់ជាកីឡាករដ៏ឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Bundesliga»៕

ប្រភពព័ត៌មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

រកឃើញបេក្ខភាពវគ្គ 1/4 កីឡាអាស៊ី ក្រោយជប៉ុន អ៊ូបេគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីតឈ្នះ

ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី 19 នៅទីក្រុងហាន់ចូវប្រទេសចិន រកបានគ្រប់ក្រុមឡើងវគ្គ 8 ក្រុមចុងក្រោយហើយ ខណៈបីក្រុមចុងក្រោយគឺ ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអ៊ូសប៊ែគីស្ថាន។ គូដំបូងនេះក្រុមសាមូរ៉ៃ U23 ជប៉ុនបានយកឈ្នះក្រុមនៅតំបន់អាស៊ីអាគ្នេយ៍មីយ៉ាន់ម៉ាដោយលទ្ធផលធំធេង 7-0 ដោយគ្រាប់