លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Klopp ថា Liverpool បង្ហាញពីទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួន ក្រោយផ្តួល Leeds

លោក  Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool មាន​អារម្មណ៍​ថា ​ក្រុមរ​បស់​លោក​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់​ពួក​គេ នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ពួកគេ​បាន​លត់​ក្រុម Leeds United យ៉ាង​ចាស់​ដៃ​ក្នុងលទ្ធ​ផល 6-1 កាលពីថ្ងៃចន្ទ​។ ក្រុម​ហង្ស​ក្រហម​មួយនេះ បាន​ស៊ុត​បាល់បញ្ចូល​ទី​6​គ្រាប់ ពី​ការ​ស៊ុត​

បាល់​សម្តៅ​ទី​ត្រឹម​តែ​7​លើក ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Mohamed Salah និង Diogo Jota បាន​ស៊ុត​បាល់បញ្ចូល​ទី​2​គ្រាប់​ដូចគ្នា​។ ក្រុមរ​បស់​លោក Klopp បាន​ផ្តួល​ក្រុម Bournemouth ដល់ទៅ​ 9-0 និង​ផ្តួល​ក្រុម Manchester United ក្នុងលទ្ធ​ផល 7-0 នៅ​រដូវ​កាល​នេះ ប៉ុន្តែ គ្រូបង្វឹក​សញ្ជាតិ​​អាល្លឺ​ម៉ង់​រូបនេះ ជឿជាក់​ថា ការ​បង្ហាញ​ទម្រង់​លេងនៅកីឡដ្ឋាន Elland Road របស់ Leeds គឺ​ជា​កម្រិតលេង​​ដ៏ល្អ​បំផុត​របស់​ពួកគេ​។

លោក​បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​នេះ​ណាស់​។ ខ្ញុំ​គិត​ថា យើង​បាន​បង្ខំ​ឲ្យ​មានការ​ប្រព្រឹត្តកំហុស​ជាច្រើន និងបាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ ហើយ​ការ​វាយ​សម្រុក​រហ័ស​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ក៏​ស្ថិតក្នុង​កម្រិត​ល្អ​ផង​ដែរ​​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ចំណុច​ដែលខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​គឺ​នៅ​នាទី ទី​92 ដោយ​យើង​បាន​ដេញ​តាមបាល់​ជានិច្ចពី​​កីឡាកររបស់​ក្រុម Leeds»​។

នេះ​គឺ​ជា​ការ​ទទួល​ជ័យ​ជម្នះ​ជាលើក​ដំបូង ក្នុងចំណោម​ការ​ប្រកួត​6​លើក​ចុងក្រោយ​នៃ​​រាល់​យុទ្ធនាការ​ទាំង​អស់​សម្រាប់​ក្រុម Liverpool៕

ប្រភព​ព័ត៌​មាន៖ BBC

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ប្រធានក្លិបបឹងកេតទម្លាយថា ស្ទើរតែគិតបោះបង់ក្លិបទៅហើយ

លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានទម្លាយការពិត ក្រោយទទួលរងព្យុះភ្លៀងជាច្រើន លោកស្រីស្ទើរបោះបង់ក្លិបចោល ដោយសារបញ្ហាហិរញ្ញវត្ថុ តែដោយសារមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ ទាំងកម្លាំងចិត្ត និងថវិកា ទើបលោកស្រីព្យាយាមជម្នះឧបសគ្គមកទល់បច្ចុប្បន្ន ។ ការទម្លាយនេះ ស្របពេលក្លិបបឹងកេត …