លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Arteta រិះគន់តំបន់ការពាររបស់ Arsenal ទោះវាយបកតាមស្មើ Sporting

លោក Mikel Arteta បាន​រិះ​គន់​ទៅលើ​ភាព​ទន់​ខ្សោយ​ក្នុង​តំបន់​ការ​ពារ​របស់​ក្រុម Arsenal បើ​ទោះ​បី​ក្រុម​កំពុង​តែ​នាំមុខលើ​តារាងក្រប​ខ័ណ្ឌ Premier League មួយនេះ បាន​វាយ​បក​ដើម្បី​តាមស្មើ​ក្នុងលទ្ធ​ផល 2-2 ជា​មួយនឹងក្រុម Sporting Lisbon ក្នុង​ការ​ប្រកួត​ជើង​ទី​1 នៃក្រប​ខ័ណ្ឌ Europa League វគ្គ​16​ក្រុម​ចុងក្រោយ

កាលពីថ្ងៃ​ព្រហស្បិ៍ក៏ដោយ​។ លោក Arteta ដែល​ជា​អ្នក​ចាត់ការ​ទូទៅ បានផ្លាស់ប្តូរ​កីឡាករ​ចំនួន​6​នាក់ ពីក្រុម​ដែល​ដែល​បានយកឈ្នះលើ​ក្រុម Bournemouth ក្នុងលទ្ធ​ផល 3-2 តាមរយៈ​ការ​ដាក់​ខ្សែ​ប្រយុទ្ធ Reiss Nelson ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង ជាលើក​ទី​1 បើគិត​ចាប់​តាំងពី​ខែវិច្ឆិកា ហើយ​ក៏​បាន​ដាក់​ខ្សែ​ការពារ Jakub Kiwior ឲ្យ​ចូល​លេង​ជាលើក​ដំបូង​ផងដែរ​។

ក្រុម​ភ្ញៀវ​បាន​គ្រប់​គ្រង​ការ​ប្រកួតនៅ​ដើម​តង់ និង​បាន​រក​គ្រាប់បាល់នាំ​មុខមុន​នៅ​នាទី ទី​22 តាមរយៈ​គ្រាប់​បាល់​តែត​របស់ William Saliba ប៉ុន្តែ ក្រុម Sporting បាន​វាយ​បក​តាមស្មើ​វិញ​ ក្នុង​រយៈ​ពេល​​12​នាទី​ក្រោយមក នៅពេល​ដែល​ខ្សែ​ការ​ពារ Goncalo Inacio បាន​តែត​បាល់បញ្ចូល​ទី​​ ក្រោយ​ពីការ​ស៊ុត​បាល់​ចេញពី​ជ្រុង​ម្ខាង​។ ក្រុម​​ម្ចាស់​ផ្ទះ​បាន​រក​គ្រាប់​បាល់​នាំ​មុខ​វិញ តាមរយៈ​កីឡាករ Paulinho ប៉ុន្តែ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទីខ្លួន​ឯង​​របស់​ខ្សែ​​បម្រើ Hidemasa Morita បាន​ជួយ​ឲ្យ​ក្រុមរបស់​លោក Arteta តាមស្មើ​វិញ​តែម្តង​។

ទោះ​បី​ជា​យ៉ាង​ណា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ មិនមាន​ការ​រំភើប​ឡើយ ដោយ​សារ​តែ​ក្រុម​របស់​លោក បាន​របូត​គ្រាប់បាល់២​គ្រាប់ សម្រាប់​ការ​ប្រកួត​ជាលើក​ទី​2ជាប់​ៗ​គ្នា​។ លោក​បាន​ឲ្យដឹងថា៖ «វា​ពិត​ណាស់​ដែល​មាន​ចំណុច​ដែលយើង​ត្រូវ​តែ​កែ​សម្រួល​ ប្រសិន​បើ​យើង​ចង់​រក្សា​ការ​ឈ្នះការ​ប្រកួត​ជានិច្ច​នោះ​។ នៅពេល​ដែល​អ្នក​របូត​គ្រាប់​បាល់​២​គ្រាប់​ដ៏អន់​បែបនេះ​។ វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​ដណ្តើម​បាន​លទ្ធផល​ជាវិជ្ជ​មាន​នោះ​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ជ័យជម្នះរបស់ Man City លើ Nottingham ធ្វើឱ្យ Arsenal កាន់តែបុកពោះ

Manchester City បានបោះជំហានមួយទៀតក្នុងការប្រជែងពាន Premier League ជាលើកទីបួនបួនរដូវកាលក្រោយជ័យជំនះនៅទឹកដី Nottingham Forest 2-0 យប់ថ្ងៃអាទិត្យម្សិលមិញ។ ពីរគ្រាប់របស់ City សម្រេចបានដោយ Josko Gvardiol …