លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

តារាឆ្នើម Neymar របស់ PSG នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ

ខ្សែ​ប្រយុទ្ធ Neymar របស់​ក្លិប Paris St Germain ត្រូវ​បាន​ប្រកាស​ថា នឹង​អវត្តមាន​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ខណៈ​ដែល​តារា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ នឹង​​ត្រូវ​ទទួលការ​វះ​កាត់ ដើម្បី​ព្យា​បាល​​បញ្ហា​សរសៃ​ត្រង់​ក​ជើង​របស់​គេ ដែលនឹង​ធ្វើ​ឲ្យ​រូប​គេ​អវត្តមាន​រហូត​យ៉ាងហោច​ណាស់​3​ខែ​។ នេះ​បើយោង​ទៅតាមការ​បញ្ជាក់​របស់ក្លិប​ស្ថិត

ក្នុងក្រប​ខ័ណ្ឌ Ligue 1 មួយនេះ កាលពីថ្ងៃ​ចន្ទ​។ Neymar ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​13​គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​11​គ្រាប់ផ្សេង​ទៀត​ក្នុងក្រប​ខ័ណ្ឌ Ligue 1 នៅ​រដូវកាលនេះ មិន​បាន​ចូលលេង​សោះ បើ​គិត​ចាប់​តាំងពីក្រុម​ខ្លួន​បាន​យកឈ្នះលើ​ក្រុម Lille ក្នុងលទ្ធ​ផល 4-3 កាលពី​ខែ​មុន ពោលគឺ​អវត្តមានក្នុងការ​ប្រកួត​2លើក​ចុងក្រោយ​របស់ PSG​។

ក្លិប PSG បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា៖ «Neymar Jr បាន​ជួប​បញ្ហា​ជាច្រើន​ត្រង់​ក​ជើង​ស្តាំ​របស់​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្រោយពី​បាន​ជួប​បញ្ហា​ជាលើក​ចុងក្រោយ​កាលពីថ្ងៃ​ទី​20 ខែកុម្ភៈ បុគ្គ​លិក​ពេទ្យ បាន​ណែនាំ​ឲ្យ​ធ្វើ​ការ​វះ​កាត់​ដើម្បី​ព្យា​យាម​សរសៃ​ជើង​របស់​គេ និង​ជៀស​វាង​ការ​រង​របួស​ម្តង​ទៀត​។ រាល់​​គ្រូពេទ្យ​ជំនាញ​ទាំង​អស់ ដែល​បាន​ពិភាក្សា​គ្នា បាន​បញ្ជាក់​ថា នេះ​គឺ​ជា​រឿង​ចាំ​បាច់»​។

ក្លិប​បាន​បន្ថែម​ថា៖ «ការសម្រាកព្យា​បាល​រយៈពេល​3 ទៅ​4​ខែ ត្រូវ​បាន​រំពឹង​ទុក​ នៅមុន​ពេល​អាច​វិល​ទៅហ្វឹក​ហាត់​វិញ​»​។ ក្លិប PSG បាន​បញ្ជាក់​ថា Neymar នឹង​ទទួល​ការ​វះ​កាត់​នៅ​ទីក្រុង​ដូហា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …