លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Scaloni បន្តកុងត្រាជាមួយនឹងក្រុមអាហ្សង់ទីន រហូតដល់ឆ្នាំ2026

លោក Lionel Scaloni គ្រូបង្វឹក​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​បន្ត​កិច្ច​សន្យា​របស់​​លោក រហូត​ដល់​ឆ្នាំ​2026​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​សហ​ព័ន្ធកីឡា​បាល់ទាត់អាហ្សង់ទីន កាលពីថ្ងៃចន្ទ ក្រោយពី​លោក​បានដឹកនាំ​ឲ្យ​ក្រុម​ជម្រើស​ជាតិនេះ លើកពាន World Cup ក្នុង​ប្រទេស​កាតា កាលពីឆ្នាំមុន​។

លោក Scaloni បាន​បន្ត​កិច្ច​សន្យា​របស់​លោក ក្រោយពី​បាន​​ជួប​ប្រជុំ​ជាមួយនឹងប្រធាន​សហ​ព័ន្ធកីឡា​បាល់ទាត់​អាហ្សង់ទីន​លោក Claudio Tapia ក្នុង​ទីក្រុង​ប៉ារីស កាលពីថ្ងៃចន្ទ ហើយ​ការ​បន្ត​កុង​ត្រា​នេះ នឹង​ធ្វើ​ឲ្យ​​លោក​ត្រូវ​ដឹកនាំក្រុម​ជម្រើស​​​ជាតិ​របស់​លោកដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​​កា​ណាដា ម៉ិក​ស៊ិក និង​អាមេរិក​។

សហ​ព័ន្ធ​កីឡា​បាល់ទាត់​​អាហ្សង់ទីន បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ថា៖ «លោក Claudio Tapia និង​លោក Lionel Scaloni បាន​​ជួប​ប្រជុំ​គ្នា ដើម្បី​បន្ត​កិច្ចសន្យា​នេះ ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន រហូត​ដល់​ឆ្នាំ​2026​»​។

ក្រោយមក កាលពីថ្ងៃចន្ទ លោក Scaloni ដែល​ស្ថិតក្នុង​ទីក្រុង​ប៉ា​រីស ដើម្បីចូលរួមក្នុង​កម្មវិធី​ប្រគល់​ពាន The Best FIFA នោះ ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជាគ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​​2022​។ ទាក់ទង​នឹង​ការ​ឈ្នះ​ពាន​នេះ​ លោក Scaloni បាន​ឲ្យដឹងថា៖ «ខ្ញុំពិត​ជា​ដឹង​គុណ​ណាស់​ចំពោះ​ប្រធាន​សហព័ន្ធកីឡា​បាល់​ទាត់​អាហ្សង់ទីន ចំពោះ​ការ​ផ្តល់​ឱកាស​ឲ្យខ្ញុំ​ដឹកនាំក្រុម​ជម្រើស​ជាតិ​ដ៏អស្ចារ្យ​មួយ​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …