Tuesday , April 16 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

គ្រូបង្វឹក៖ ដាណឺម៉ាក ធ្វើដំណើរទៅកាតា ដើម្បីឈ្នះពាន World Cup

លោក Kasper Hjulmand គ្រូបង្វឹក​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ដា​ណឺម៉ាក បាននិយាយ​ថា កាលពីថ្ងៃ​ចន្ទ​ថា ក្រុម​របស់​លោក បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កាតា ដើម្បី​ឈ្នះពាន World Cup ខណៈ​ដែលពួកគេ​កំពុង​តែ​ត្រៀម​​ធ្វើការ​ប្រកួត​បើកឆាក​​ក្នុងពូល D របស់​ពួកគេ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ទុយ​នីស៊ី​។ ក្រុម​ជម្រើស​ជាតិ​ដា​ណឺម៉ាក

បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃ​ព្រឹត្តិ​ការណ៍ Euro កាលពីឆ្នាំមុន បើ​ទោះ​បី​ចាញ់​ការ​ប្រកួត​បើកឆាក​របស់ពួក​គេ ក្រោយពី​ខ្សែ​បម្រើ​ដ៏ឆ្នើម Christian Eriksen បាន​ដួល​នៅលើ​ទីលាន​ប្រកួត ដោយ​សារ​តែ​បញ្ហា​គាំង​បេះ​ដូង​ក៏ដោយ​។ ពួក​គេនឹង​ឈាន​ទៅកាន់​​​ព្រឹត្តិការណ៍ World Cup ជាមួយនឹងលទ្ធ​ផល​ពី​យុទ្ធ​នា​ការ​ជម្រុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ និង​​បានយកឈ្នះ​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​ចំនួន​2លើក ក្នុង​ការ​ប្រកួត Nations League​។ នៅមុន​ពេល​ការ​ប្រកួត​​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ទុយនីស៊ី នា​កីឡដ្ឋាន Education City នៅ​រាត្រីថ្ងៃ​អង្គារ ទី​22 ខែ​វិច្ឆិកា លោក Hjulmand បាននិយាយ​ថា៖ «ក្តី​សុបិន​របស់​យើង គឺ​ការ​ឈ្នះ​​​ពាន​។ ហេតុនេះ នៅពេល​ដែល​យើង​​ឈាន​មក​​កាន់​យុទ្ធនា​ការនេះ ក្រុម​កីឡាករ​ទាំង​នេះ មាន​គុណភាពក្នុងការ​ដណ្តើម​យក​ជ័យ​ជម្នះ​ ហើយ​ខ្ញុំ​មាន​ន័យ​ថា ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​អស់​»​។ ក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក នឹង​ត្រូវ​ធ្វើការ​ប្រជែង​ដណ្តើម​យកលេខ​1​ក្នុងពូល​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​បារាំង ខណៈ​ដែលក្រុម​ឈរលេខ​2 ​អាច​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក្នុងការ​ប្រកួត​ជុំ​ទី​២​។ លោក Hjulmand ដែលក្រុម​បរបស់​លោក​ក៏​នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិអូ​ស្ត្រាលី ក្នុង​វគ្គ​ចែក​ពូល​ដែរ​នោះ នឹងមានការ​ជឿជាក់​​លើ​ឱកាស​របស់​ពួកគេ ក្រោយពី Eriksen វិល​ទៅ​រក​ទម្រង់​លេង​ដ៏រឹងមាំ​របស់​គេ​វិញ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

World Cup 2022 វិភាគការប្រកួត Argentina Vs France ពីគេហទំព័រ 188asia.bet

Argentina Vs France ថ្ងៃ​ទី​18 ខែ​ធ្នូ ម៉ោង 10 យប់ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយ​ពី​បាន​ទម្លាក់ក្រុម​ជម្រើស​ជាតិក្រូ​អាតក្នុង​លទ្ធផល 3-0 ក្នុងវគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ ខណៈ​ដែលពួក​​គេ​​បាន​កត់​ត្រា​ជ័យ​ជម្នះ​ដល់ទៅ​4លើក និ​ងស្មើ​តែ​1លើក​គត់ពីការ​ប្រកួត5លើក​នៃ​​ …