Viktoria Plzen Vs Bayern Munich ថ្ងៃទី13 តុលា 2022 ម៉ោង 2 ទៀបភ្លឺ
Plzen របស់សាធារណៈរដ្ឋឆែក នឹងឈានទៅកាន់ការប្រកួតនៅរាត្រីនេះ ក្រោយពីចាញ់ក្រុម Bayern Munich កាលពីជើងមុនក្នុងលទ្ធផល 5-0 កាលពីសប្តាហ៍មុន ខណៈដែលពួកគេចាញ់2លើក ស្មើ1លើក និងឈ្នះ2លើកពីការប្រកួត5លើកចុង
ក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ និងរបូតគ្រាប់បាល់វិញ៣ប្រកួតដូចគ្នា។ ក្រុម Plzen ស្ថិតនៅបាតតារាង ដោយមិនមានសូម្បីតែ1ពិន្ទុ ពីការប្រកួត3លើកនៃពូល C ហើយពួកគេចាញ់1លើក និងឈ្នះ4លើកពីការប្រកួតលើទឹកដីខ្លួនឯង5លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ក្រុម Bayern Munich របស់អាល្លឺម៉ង់ បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុម Dortmund នាការប្រកួតលីគចុងក្រោយរបស់ខ្លួន ខណៈដែលពួកគេស្មើ1លើក ឈ្នះ3លើក និងចាញ់1លើកពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ4ប្រកួត និងរបូតគ្រាប់បាល់វិញ2ប្រកួត។ ក្រុម Bayern កំពុងតែនាំមុខលើកំពូលតារាង ដោយមាន9ពិន្ទុ ហើយពួកគេចាញ់1លើកស្មើ2លើក និងឈ្នះ2លើកពីការប្រកួតក្រៅដី5លើកចុងក្រោយរបស់ពួកគេ។ Bayern បានកត់ត្រាជ័យជម្នះ3លើកពីការជួបគ្នាទាំង3លើករវាងក្រុមទាំង2 ក្នុងនោះរាប់ទាំងពេលយកឈ្នះ 5-0 កាលពីជើងមុនផងដែរ ហេតុនេះ ស្របពេលក្រុម Bayern Munich ស្រេកឃ្លានឈ្នះដើម្បីកសាងការជឿជាក់មកវិញ ក៏ដូចជាមុតស្រួចក្នុងតំបន់ប្រយុទ្ធ ជាការរំពឹងទុក ក្រុមភ្ញៀវគួរតែធ្វើបានល្អពីការប្រកួតនេះ៕
ការព្យាករ៖ ក្រុម Bayern Munich នឹងឈ្នះជាមួយនឹងគ្រាប់បាល់ត -2/2.5 មើលហាងឆេង
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com