លោក Klopp ដឹងថាមិនអាចទៅរួចតែនៅតែមានសង្ឃឹមលើការឈ្នះពាន - 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា

លីងភ្ជាប់ទៅកាន់ 188bet.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Klopp ដឹងថាមិនអាចទៅរួចតែនៅតែមានសង្ឃឹមលើការឈ្នះពាន

Liverpool បាន​ធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League ឈាន​ដល់​​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​នេះ ក្រោយពី​ក្រុម​កំពុង​​ប្រមាញ់​ពាន​មួយនេះ បាន​វាយ​បក​ផ្តួលក្រុម Southampton ក្នុង​លទ្ធ​ផល 2-1 កាល​ពីថ្ងៃ​អង្គារ ទី​17 ខែ​ឧសភា​។ Liverpool ត្រូវ​តែ​ផ្តួល Wolves លើ​ទឹកដីខ្លួន​ និង​សង្ឃឹម​ថា Manchester City ទទួល

​បាន​លទ្ធ​ផល​ស្មើ ឬ​ចាញ់​ក្រុម Aston Villa លើ​ទឹកដីខ្លួន​ឯង ប៉ុន្តែ វា​នឹង​​មាន​ភាព​ប្រកៀក​ប្រកិត​គ្នា​​ខ្លាំង ក្រោយ​ពីក្រុម Jurgen Klopp បាន​បង្ហាញពី​ភាព​ខ្លាំង​ដ៏គួរ​ឲ្យ​កត់សម្គាល់​។ ក្រោយ​ពីក្រុម Liverpool បានផ្តួ​ល​ក្រុម Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ ក្នុងការ​ប្រកួត​ដណ្តើម​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ត្រឹម​តែ​រយៈ​ពេល​3​ថ្ងៃ​មុន​នេះ លោក Klopp បាន​ប្រថុយ​ដោយផ្លាស់ប្តូរ​កីឡាករ​9នាក់ នា​កីឡដ្ឋាន St Mary’s​។ បើទោះ​បី​បាន​ប្រើ​ប្រាស់​កីឡាករ​បម្រុង​ច្រើន និង​ដេញ​តាមពីក្រោយ​គ្រាប់​បាល់​របស់ Nathan Redmond ក៏ដោយ ប៉ុន្តែ ក្រុម Liverpool បាន​វាយ​​វិញ​តាម​រយៈ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​កីឡាករ Takumi Minamino និង Joel Matip​។ ក្រុម​ហង្ស​ក្រហម​មួយនេះ ដេញ​តាមពីក្រោយ​ក្រុម Man City ត្រឹម​តែ​1ពិន្ទុ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ក្រុម​ទាំង​2 នៅ​សល់​1​ប្រកួត​ដូចគ្នា​។ លោក Klopp បាន​ឲ្យដឹងថា៖ «ពិត​ណាស់ វា​មិន​ទំនង​ឡើយ ពីព្រោះ Man City លេង​លើ​ទឹក​ដីខ្លួន​ឯង​ជា​មួយនឹងក្រុម Aston Villa ដែល​ទើប​​តែ​លេង​​ការ​ប្រកួតនៅ​ថ្ងៃព្រហស្បតិ៍​។ វា​អាច​ទៅ​រួច វា​មិន​ទំនង ប៉ុន្តែ អាច​ទៅ​រួច​​»​៕

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

ប្រភព​ព័ត៌​មាន៖ The Guardian

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

លោក Potter ធូរស្រាល ក្រោយ Chelsea ផ្តួល Dortmund ខណៈ Benfica ឈ្នះដោយងាយ

លោក Graham Potter គ្រូបង្វឹក​របស់ Chelsea ទំនង​ដូច​ជា បាន​បង្ហាញពី​អារម្មណ៍​ដ៏ធូរ​ស្រាល​បំផុត​របស់លោក ក្រោយពី​លោក​បាន​​អប​អរ​យ៉ាង​ខ្លាំង​ក្លា និង​បង្ហាញពី​​កាយ​វិការ​ដ៏​រីក​រាយ​ទៅកាន់​អ្នក​កាំទ្រ ក្រោយ​ពីក្រុម​របស់​លោកដ​ណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល 2-1 លើ​ក្រុម Borussia Dortmund ក្នុង​ក្រប​ខ័ណ្ឌ …