Liverpool Vs Tottenham ថ្ងៃទី8 ខែឧសភា ម៉ោង 1:45 ទៀបភ្លឺ
Liverpool នឹងឈានទៅកាន់ការប្រកួតនៅយប់ថ្ងៃទី8 ក្រោយពីបានយកឈ្នះលើក្រុម Villarreal ក្នុងលទ្ធផល 3-2 ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ខណៈដែលពួកគេមិនធ្លាប់ចាញ់សោះពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ
ទាំង5លើក ក្នុងនោះពួកគេបានរបូតគ្រាប់បាល់តែ1លើកគត់ និងស៊ុតបាល់លើដៃគូចាប់ពី2គ្រាប់ឡើងទៅចំនួន4ប្រកួត។ ក្រុម Liverpool ស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ដោយមាន82ពិន្ទុ ពីការប្រកួត43លើកនៃក្របខ័ណ្ឌអង់គ្លេស Premier League នៅរដូវកាលមកទល់ពេលនេះ ហើយពួកគេឈ្នះ4លើក និងស្មើ1លើកពីការប្រកួតលើទឹកដីខ្លួនឯង5លើកចុងក្រោយរបស់ពួកគេ។ ដោយឡែក ក្រុម Tottenham នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីបានយកឈ្នះលើក្រុម Leicester City ក្នុងលទ្ធផល 3-1 កាលពីសប្តាហ៍មុន ខណៈដែលពួកគេចាញ់1លើក ស្មើ1លើក និងឈ្នះ3លើកពីការប្រកួត5លើកចុងក្រោយរបស់ពួកគេ ក្នុងនោះពួកគេបានស៊ុតបាល់លើដៃគូ និងរបូតគ្រាប់បាល់វិញ3ប្រកួតដូចគ្នា។ ក្រុម Tottenham ស្ថិតក្នុងចំណាត់ថ្នាក់លេខ5 ដោយមាន61ពិន្ទុ ហើយពួកគេចាញ់1លើក ស្មើ1លើក និងឈ្នះ2លើកពីការប្រកួតក្រៅដី5លើកចុងក្រោយរបស់ពួកគេ។ Liverpool បានគ្រប់គ្រងស្ទើរតែទាំងស្រុង តាមរយៈការយកឈ្នះ4លើក និងស្មើ1លើកពីការជួបគ្នា5លើកចុងក្រោយរវាងក្រុមទាំង2 ហេតុនេះ ស្របពេលក្រុម Liverpool មានកម្រិតលេងល្អប្រសើរជាង និងមានប្រៀបដោយការលេងលើទឹកដីខ្លួនឯង ជាការរំពឹងទុក ក្រុមម្ចាស់ផ្ទះគួរតែធ្វើបានល្អពីការប្រកួតនេះ៕
ការព្យាករ៖ Liverpool នឹងឈ្នះជាមួយនឹងគ្រាប់បាល់ត -1/1.5 មើលហាងឆេងគូនេះ
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!