លោក Klopp ដាស់តឿន Liverpool ឲ្យប្រយ័ត្នចំពោះ Villarreal នៅរាត្រីនេះ - 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា

លីងភ្ជាប់ទៅកាន់ 188bet.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Klopp ដាស់តឿន Liverpool ឲ្យប្រយ័ត្នចំពោះ Villarreal នៅរាត្រីនេះ

លោក Jurgen Klopp បាន​ច្រានចោល​ការ​លើក​ឡើង​ថា ក្រុម Liverpool បាន​ជួប​គូ​ប្រកួត​ដែល​ងាយ​ស្រួល​​សម្រាប់​ការ​ចាប់​ឆ្នោត​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League ខណៈ​ដែលពួកគេ​ត្រៀម​ជួប​ជា​មួយនឹង​ក្រុម Villarreal ក្នុង​ជុំ​បន្ទាប់ ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការប្រជែង​ដណ្តើម​ពាន​4​ក្នុង​រដូវ​កាល​តែមួយ​។

ក្រុម​ហ្សក្រហម​នេះ ​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ក្រុម​អេ​ស្ប៉ាញ ក្នុង​ការ​ប្រកួត​ជើង​ទី1 នា​កីឡដ្ឋាន Anfield នៅ​រាត្រីនេះ ត្រូវ​​ការ​ឈ្នះ​ត្រឹម​តែ​9​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បីក្លាយ​ជា​ក្រុម​ដំបូងគេ​ដែល​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Champions League, Premier League, FA Cup និង​ពាន League Cup​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ក្រុម Villarreal មានន័យ​ថា ក្រុម​របស់​លោក Klopp នឹង​​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី3 ក្នុង​រយៈពេល​5រដូវ​កាល​​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ បាន​ជំរុញ​ឲ្យ​កីឡាករ​របស់​លោក និង​អ្នក​គាំទ្រ​នៅ​​ Anfield បង្ហាញពី​កម្រិត​ស្រេក​ឃ្លាន​ដូចគ្នា ដែលពួក​គេ​បាន​បង្ហាញ​ក្នុង​ពេល​​យកឈ្នះ​លើ​ក្រុម Barcelona ក្នុងលទ្ធផល 4-0 ក្នុង​​​ការ​ប្រកួត​ជើង​ទី​2 នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆ្នាំ​2019 ដែល​ពេលនោះ​គឺ​ជា​លើក​ចុងក្រោយដែលពួក​គេ​បាន​លើក​ពាន Champions League​។ លោក Klopp បាន​និយាយ​កាលពីថ្ងៃ​អង្គារថា៖ «គ្រូបង្វឹក​ជាច្រើន កីឡាករ​ជាច្រើន ព្យាយាម និង​ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​លើ​ជីវិត​ទាំង​មូល​របស់​ពួកគេ​ និង​មិនមាន​ឱកាស​ស្ថិតក្នុង​វគ្គពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League ផង​​។ យើង​ស្ថិតនៅ​វគ្គ​នោះ ហេតុនេះ យើង​គួរ​តែ​រីក​រាយ​។ យើង​ត្រូវ​តែ​ដឹង​គុណ ប៉ុន្តែយើង​ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​បានល្អ​ផង​ដែរ​»​៕

កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!

ប្រភព​ព័ត៌​មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

លោក Potter ធូរស្រាល ក្រោយ Chelsea ផ្តួល Dortmund ខណៈ Benfica ឈ្នះដោយងាយ

លោក Graham Potter គ្រូបង្វឹក​របស់ Chelsea ទំនង​ដូច​ជា បាន​បង្ហាញពី​អារម្មណ៍​ដ៏ធូរ​ស្រាល​បំផុត​របស់លោក ក្រោយពី​លោក​បាន​​អប​អរ​យ៉ាង​ខ្លាំង​ក្លា និង​បង្ហាញពី​​កាយ​វិការ​ដ៏​រីក​រាយ​ទៅកាន់​អ្នក​កាំទ្រ ក្រោយ​ពីក្រុម​របស់​លោកដ​ណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធ​ផល 2-1 លើ​ក្រុម Borussia Dortmund ក្នុង​ក្រប​ខ័ណ្ឌ …