លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Inzaghi ប្រាប់ Inter កុំឲ្យបោះបង់ ខណៈ Klopp ដាស់តឿនឲ្យ Liverpool ប្រយ័តុ្ននៅរាត្រីនេះ

លោក Simone Inzaghi បាន​និយាយ​ថា ក្រុម Inter Milan របស់​លោក នឹង​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Anfield ក្នុង​គោល​បំណង​ប្រជែង​យក​កៅអី​ទៅ​វគ្គ​ 8​ក្រុមចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League បើ​ទោះ​បី​ប្រឈម​មុខ​នឹងការ​មាន​ឱកាស​តិច​តួចក្នុង​ពេល​ប៉ះ​ជាមួយនឹងក្រុម​ឡើង​ទម្រង់​លេង Liverpool ក៏ដោយ​។

ស្របពេល​ជាមួយ​គ្នា​នេះ លោក Jurgen Klopp បាន​ដាស់​តឿន​ថា ក្រុម Inter នឹង​មិនមក​ប្រកួត​លើ​ទឹកដីក្រុម Liverpool នៅ​សប្តាហ៍​នេះ​ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​ឡើយ បើ​ទោះ​បី​ពួក​គេ​កំពុង​តែ​ដេញ​តាមពីក្រោយ​ក្នុងលទ្ធ​ផល 2-0 ពីការ​ប្រកួត​ជើង​ទី​1 នៅ​អ៊ី​តាលី ក៏ដោយ​។ Liverpool កំពុង​តែ​ស្ថិតក្នុង​ទី​តាំង​ដ៏​រឹង​មាំ​ក្នុងការ​ឈាន​ទៅ​វគ្គ​៨ក្រុមចុងក្រោយ នៅមុន​ពេលការ​ប្រកួត​ជើង​ទី​2នៅ​រាត្រីនេះ ក្រោយពី Roberto Firmino និង Mohamed Salah បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា លើ​ទឹកដី​អ៊ីតាលី កាលពី​ខែមុន​។ ប៉ុន្តែ លោក Klopp នៅ​តែ​រក្សា​ការ​ប្រុង​ប្រយ័ត្នជានិច្ច ស្រប​ពេល​ដែលក្រុមរ​បស់​លោក សម្លឹង​រក​ការ​​រក្សា​ស្ថិតលើផ្លូវ​នៃការ​ប្រជែង​ដណ្តើម​ពាន​4​ដែលមិនធ្លាប់​មានពីមុនមក​ ក្រោយពី​បានផ្តួលក្រុម Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ ដើម្បី​ឈ្នះពាន League Cup កាលពីសប្តាហ៍​មុន​។ ក្នុង​សន្និ​សីទ​សាសរ​ព័ត៌​មាននៅមុន​ការ​ប្រកួត កាលពីថ្ងៃចន្ទ លោក Klopp បាន​ឲ្យដឹង​ថា៖ «គ្រប់​គ្នា​ដឹង​ពី​គ្រោះថ្នាក់ហើយ​អំពីការ​នាំមុខ 2-0​។ ខ្ញុំ​គិត​ថា វា​ជា​ការ​នាំមុខ​ដែល​​អាច​ត្រូវ​បាន​ផ្លាស់ប្តូរ​ភាគ​ច្រើន ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​បាល់ទាត់​»៕

ប្រភព​ព័ត៌មាន៖ worldsoccertalk

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

1គ្រាប់របស់ Haber ជួយព្រះខ័នរាជ លើកពានសម្ដេចតេជោជាលើកទី 5

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023/24 ជាផ្លូវការហើយ ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល 1-0 ក្នុងម៉ោងបន្ថែម 15នាទី 2ដង នៃជំនួបវគ្គផ្ដាច់ព្រ័ត្រ …