លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Liverpool ជួបការខកចិត្ត ក្នុង League Cup ពេលគ្មានតារាឆ្នើម Salah

ក្រុម​ហ្សក្រហម Liverpool បាន​​ជួប​ការ​ខកចិត្ត​ក្រោមស្នា​ដៃក្រុម​នៅ​សល់​សមា​ជិក​ត្រឹម​តែ​10នាក់ Arsenal ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធល​ស្មើ 0-0 ក្នុងការ​ប្រកួត​ពាន League Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​1 កាលពីថ្ងៃព្រហស្បតិ៍ នាកីឡដ្ឋាន Anfield ក្នុង​​ពេលអវត្តមាន​តារាឆ្នើម Mohamed Salah ស្រប​ពេល​ដែលក្រុម​ភ្ញៀវ

​បាន​ការ​ពារ​យ៉ាង​រឹង​មាំ ក្រោយពី Granit Xhaka រងពិន័យ​កាតក្រហម​។ ខ្សែ​បម្រើ​អន្តរ​ជាតិស្វ៊ីស Xhaka បាន​រង​ពិន័យ​កាត​ក្រហម នៅនាទី ទី​24 សម្រាប់​ការ​លើក​ជើង​ខ្ពស់​ពេក​ដើម្បី​ដណ្តើម​បាល់ពី Diogo Jota ក្បែរ​តំបន់​គ្រោះថ្នាក់ ដែលធ្វើ​ឲ្យ​ចំ​ត្រូវ​ពោះ​របស់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ និង​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​ឱកាស​រក​គ្រាប់បាល់​។ Salah នឹងអវត្តមាន​រហូត​ដល់​ដាច់​ខែ​នេះ ខណៈ​ដែល​រូបគេ​ត្រូវ​​បំពេញ​កាតព្វ​កិច្ច​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​របស់គេ ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations​។ ប៉ុន្តែ ក៏​មាន​ការ​សង្ស័យ​ពី​អនា​គត​ក្នុង​រយៈពេល​វែង​របស់​ខ្សែ​ប្រយុទ្ធ​​ដែល​រក​គ្រាប់បាល់​បាន​ច្រើន​ជាង​​គេ​ក្នុងក្រប​ខ័ណ្ឌ Premier League រូប​នេះ​ផង​ដែរ ខណៈ​ដែល​រូប​គេ​នៅ​ជាប់កិច្ច​សន្យា​ត្រឹម​តែ​18​ខែ​ទៀត​ប៉ុណ្ណោះ ហើយ​ក៏មិន​ទាន់​មាន​សញ្ញា​នៃការ​ឈាន​ដល់​ការ​ព្រម​ព្រៀម​គ្នា​លើ​កុង​ត្រា​ថ្មី​រវាង​ក្លិប និង​តារា​ឆ្នើម​របស់​ពួក​គេ​ឡើយ​។ Salah បាន​និយាយ​ក្នុងកិច្ច​សម្ភាសមួយ​ជាមួយនឹង​ទស្សនា​វដ្តី GQ នៅ​សប្តាហ៍​នេះ​ថា៖ «ខ្ញុំ​ចង់​បន្តនៅ ប៉ុន្តែ វាមិនមែន​អាស្រ័យ​លើ​រូប​ខ្ញុំ​ឡើយ​។ វា​អាស្រ័យ​ទៅ​លើ​ពួកគេ​។ ពួក​គេ​ដឹង​ពីអ្វី​ដែលខ្ញុំ​ចង់​បាន​។ ខ្ញុំ​​មិនមែន​កំពុង​តែ​ស្នើ​សុំ​យក​របស់​ដែល​ឆ្កួត​ៗ​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។ ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល …