Thursday , June 20 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Liverpool និង Ajax ដឹក​ដៃគ្នា​ទៅ​វគ្គ​16​ក្រុមក្នុង Champions League

Liverpool បាន​ឈាន​ទៅ​វគ្គ​​16​ក្រុម​ចុងក្រោយនៃក្រប​ខ័ណ្ឌ Champions League ខណៈ​ដែលនៅ​សល់ការ​ប្រកួត​2លើក​ទៀត ក្រោយពីបានយកឈ្នះលើក្រុមនៅ​សល់​សមា​ជិក​10នាក់ Atletico Madrid ក្នុង​លទ្ធ​ផល 2-0 នា​កីឡដ្ឋាន Anfield កាលពីថ្ងៃពុធ ដើម្បីបញ្ចប់​ដោយ​ការ​ឈរលេខ​1ក្នុងពូល B​។

ជាមួយ​នឹង​ជ័យ​ជម្នះ​4លើក​ពីការ​ប្រកួត​ទាំង​4លើក ក្រុម​របស់​លោក Juergen Klopp អាច​ដក​ការផ្តោត​អារម្មណ៍​របស់​ខ្លួន​ពីការ​ប្រកួត​2លើក​ចុងក្រោយក្នុងពូល និង​ផ្តោតលើ​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League របស់ពួកគេ​។ បច្ចុប្បន្ន Liverpool មាន​សុវត្ថិភាព​រួច​ជាស្រេច​ក្នុងការ​បញ្ចប់​ដោយ​ការ​ឈរលេខ1ក្នុង​ពូល ដោយ​នាំមុខ​ក្រុម Porto ដល់ទៅ​7ពិន្ទុ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួតត្រឹម​តែ​2លើក​ទៀត​ប៉ុណ្ណោះ ហើយ​ក្រុម Atletico ដេញ​តាមពីក្រោយ​8ពិន្ទុ ក្នុ​ង​ចំណាត់ថ្នាក់លេខ​3​។ លោក Klopp បាន​ប្រាប់​សារ​ព័ត៌​មាន BT Sport ថា៖ «អ្នក​នឹង​ទទួល​បាន​ប្រាក់​ជាច្រើន​ក្នុង​ពេល​ឈ្នះការ​ប្រកួតនីមួយ​ៗ​ក្នុង Champions League​​។ គោល​ដៅ​ទី​1​គឺ​ការ​ឆ្លង​ផុតពូលនេះ ប៉ុន្តែយើង​ធ្វើ​បាន​សម្រេច ក្នុង​ពេល​នៅ​សល់​2​ប្រកួត​ទៀត​»​។ ស្រ​ប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Ajax បានរក្សា​ភាព​ខ្លាំង​របស់​ខ្លួនក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប តាមរយៈ​ការ​វាយ​បក​ដេញ​តាមពីក្រោយ ដើម្បី​ទទួល​ជ័យ​ជម្នះក្នុងលទ្ធផល 3-1 លើ​ក្រុម Borussia Dortmund ខណៈ​ដែល Sebastien Haller រក​បាន​គ្រាប់បាល់​ទី​7​របស់​គេ ក្នុង​ការ​បង្ហាញខ្លួន​​ត្រឹម​តែ​4លើកក្នុងក្រប​ខ័ណ្ឌ Champions League៕

ប្រភព​ព័ត៌មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …