Saturday , April 20 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

រឿងរ៉ាវទាំង7ដែលគួរឲ្យចងចាំបំផុតក្នុងប្រវត្តិសាស្ត្រ Euro

ស្រប​ពេល​​នៅ​សល់​រយៈពេល​ត្រឹម​តែ​10ថ្ងៃ​ទៀត​ប៉ុណ្ណោះនៅមុន​ពេល​យុទ្ធនាការ Euro 2020 ចាប់​ផ្តើម 188BET នឹង​នាំ​យក​លោក​អ្នក​ទៅ​ចាប់​អារម្មណ៍​រឿង​រ៉ាវ​ដ៏គួរ​ឲ្យ​ចង​ចាំ​បំផុត​ក្នុង​ប្រត្តិ​សាស្ត្រ​របស់​ព្រឹត្តិ​ការណ៍​កីឡា​បាល់ទាត់​រយៈពេល​4ឆ្នាំ​ម្តង​មួយនេះ​។ ការ​ប្រកួត Euro ឆ្នាំ​2020 នឹង​បើក​យុទ្ធនាការ​របស់ខ្លួននៅកីឡដ្ឋាន Stadio Olimpico នៅក្នុង​ទីក្រុង​រ៉ូម នា​ថ្ងៃ​ទី​12 ខែមិថុនា នៅ​មុន​​ពេល​​ការ​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ប្រទេស​ម្ចាស់​ផ្ទះ​ចំនួន​11។ វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​រៀប​ចំ​ឡើង​នៅកីឡដ្ឋាន Wembley ក្នុង​ទីក្រុង​ឡុងដ៍ នា​ថ្ងៃ​ទី​12 ខែកក្កដា​។ បារាំង អង់គ្លេស និង​បែលហ្ស៊ិក អាច​ជាក្រុម​មានក្តី​សង្ឃឹមខ្ពស់ក្នុងការ​លើក​ពាន ប៉ុន្តែ អ្នក​ជំនាញ​ថា អាច​ជាក្រុម​ផ្សេង​។ ជាមួយ​គ្នា​នេះ ក្រុម​ព័រ​ទុយ​ហ្គាល់ គឺ​ជា​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក និង​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន Cristiano Ronaldo បំ​បែក​កំណត់ត្រា​មួយផ្សេង​ទៀត​។

ឆ្នាំ1960៖ ការ​ចាប់​ផ្តើម​ការ​ប្រកួត Euro ជាលើក​ដំបូង

Euro 1960 ដែលកាល​នោះ​ត្រូវ​បាន​គេហៅ​ថា European Nations’ Cup គឺ​ជា​ព្រឹត្តិការណ៍​ដំបូង​គេ ដោយ​​មាន​ក្រុម​ចំនួន17 ប្រជែង​ដណ្តើម​ពាន​ ហើយក្នុង​ចំណោម​នោះ ​ក្រុម​ចំនួន​4បាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ វគ្គ​ផ្តាច់​ព្រ័ត្រ​ដំបូង​គេ បាន​ប្រព្រឹត្ត​ទៅនៅទីក្រុង​ប៉ា​រីស ដោយ​សហភាព​សូវៀត បានផ្តួលក្រុមយូហ្គោ​ស្លា​វី​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ឆ្នាំ1968៖ ការ​បោះ​កាក់​ឲ្យក្រុម​អ៊ីតាលីឈ្នះ

អ៊ី​តាលី បាន​ឈ្នះ​ពាន Euro ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​។ មុននឹង​ឈាន​ទៅ​វគ្គ​នេះ ពួកគេ​បាន​ផ្តួល​ក្រុម​យូ​ហ្គោ​ស្លា​វី ក្នុង​វគ្គ​1/2ផ្តាច់​ព្រ័ត្រ​។ នោះ​គឺ​ជា​ពេល​មួយ មុននឹងមានការ​ស៊ុត​បាល់ប៉េ​ណាល់​ទី​កាត់សេចក្តី​។ ក្រោយ​ពី​ក្រុម​អ៊ីតាលី និង​សហ​ភាព​សូវៀត មិន​អាច​រក​បាន​គ្រាប់បាល់​បញ្ចូល​ទី​ដូចគ្នា​ ក្រោយពី​លេង​បាន​120នាទី ការ​ប្រកួត​នេះ​ត្រូវ​បាន​កាត់សេចក្តី​ដោយការ​បោះ​កាក់ ហើយ​អ៊ីតាលី ក៏បានឈ្នះ​​។

ឆ្នាំ​1976៖ ការ​ចាប់​កំណើត​នៃ​ការ​ស៊ុត​បាល់ប៉េ​ណាល់ទី Panenka 

ក្នុង​ឆ្នាំ​1976 ក្រុម​ឆេកូស្លូវ៉ា​គី បាន​ឈ្នះពាន ក្រោយពី​យកឈ្នះ​ក្រុម​អាល្លឺ​ម៉ង់​ខាង​លិច ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់​កាត់​សេចក្តី​។ ខ្សែ​​បម្រើ​ប្រយុទ្ធ Antonín Panenka បាន​បង្កើត​ភាព​ល្បី​ល្បាញ​តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Panenka ដែល​ជាការ​ស៊ុត​បាល់​ស្រាល​ៗ​បញ្ចូល​ទី ដើម្បី​បញ្ឆោត​អ្នក​ចាំ​ទី​។

ឆ្នាំ1988៖ គ្រាប់បាល់​ (Valley) ដ៏​អស្ចារ្យ​របស់ Marco van Basten

នៅ​ពេល​ដែល​ហូ​ឡង់ បាន​លើក​ពាន Euro ជាលើក​ដំបូងរបស់​ខ្លួនក្នុង​ឆ្នាំ​1988 គ្រប់គ្នា​តែ​ង​តែ​នឹក​ឃើញ​ដល់​គ្រាប់បាល់​ដ៏​អស្ចារ្យ (ការ​ស៊ុត​បាល់​ចូល​ទី ពេល​បាល់​មិន​ទាន់​ធ្លាក់​ដល់​ដី) ​របស់ Marco van Basten ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយនឹង​សហ​ភាព​សូវៀត​។

ឆ្នាំ​1992៖ ការ​បង្កើត​ភាព​អស្ចារ្យ​របស់​ក្រុម​ដា​ណឺ​ម៉ាក

នៅ​ឆ្នាំ​នោះ ដំបូងឡើយ ក្រុម​ដា​ណឺ​ម៉ាក មិន​បាន​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួតក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ឡើយ ប៉ុន្តែ ក្រុមយូហ្គោ​​ស្លា​វី បាន​បាត់​បង់​សិទ្ធិ ដោយ​សារ​តែ​មាន​សង្គ្រាម​ស៊ី​វិល និង​ការ​រំជើប​រំជួល ដែល​នាំ​ឲ្យ​សិទ្ធិ​នេះ ធ្លាក់​ទៅលើដា​ណឺ​ម៉ាក តែម្តង​។ រយៈ​ពេលតិច​ជាង​1​សប្តាហ៍ ដា​ណឺ​ម៉ាក ត្រូវ​​បាន​គេ​ផ្តល់​សិទ្ធិ​នេះ និង​បាន​លើក​ពាន​នៅ​ប្រទេស​ស៊ុយ​អែត តែម្តង​។

ឆ្នាំ​1996 គ្រាប់បាល់​មាស

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ឆ្នាំ​1996 រវាងក្រុម​អាល្លឺ​ម៉ង់ និង​សា​ធារណៈ​រដ្ឋ​ឆែក ត្រូវ​បាន​កាត់​សេចក្តី នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ​28ឆ្នាំ Oliver Bierhoff បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី ទី​95ដែល​គេហៅ​ថា «គ្រាប់បាល់​មាស»​ ដែល​តម្រូវ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ភ្លាម​ៗ ក្នុង​គម្រោង​បន្ថែម​ម៉ោង 15នាទី​2ដង​។

2004ឆ្នាំ៖ ក្រិក ក្លាយ​ជាក្រុម​ជើង​ឯក

នេះ​គឺ​ជា​​ការ​បង្កើតការ​ភ្ញាក់​ផ្អើល​ដ៏​ធំបំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ ក្រោយពី​ក្រិក បាន​ផ្តួលក្រុម​ម្ចាស់​ផ្ទះ​ព័រ​ទុយ​ហ្គាល់ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​2004 ក្នុង​ទីក្រុង Lisbon​។ ក្រិក ឈ្នះ​តែ​1​ប្រកួត​គត់ក្នុង​វគ្គ​ចែកពូល មុន​នឹង​ផ្តួល​ព័រ​ទុយ​ហ្គាល់ 1-0 ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ហ្សកហ្ស៊ី បានលេង Euro លើកដំបូង ក្រោយឈ្នះក្រិកដោយបាល់ប៉េណាល់ទី

ក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ីបានសរសេរប្រវត្តិសាស្រ្តបាល់ទាត់ថ្មីរបស់ខ្លួន ក្រោយទទួលបានកៅអីចូលរួមការប្រកួតបាល់ទាត់អឺរ៉ុបជាលើកដំបូងតាមរយៈជ័យជំនះលើក្រុមក្រិកដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។ កីឡាករបម្រុងរបស់ហ្សកហ្ស៊ី Nika Kvekveskiri គឺជាអ្នកស៊ុតគ្រាប់បាល់ 11 ម៉ែត្រចុងក្រោយកំណត់ជ័យជំនះឱ្យ