Thursday , April 25 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Guardiola ថា Man City នឹងលើកពាន CL ពេលប៉ះ Chelsea នៅថ្ងៃសៅរ៍

លោក Pep Guardiola ជឿជាក់​ថា ការ​ស្រេក​ឃ្លាន​របស់ក្រុម Manchester City ក្នុងការលើក​ពាន Champions League នឹង​បង្កើន​ការ​ជឿជាក់ខ្ពស់​ដល់​ក្រុម​របស់់លោក ខណៈ​ដែលពួកគេ​ត្រៀម​​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​​ទី​១ ក្នុង​យុទ្ធនា​ការ​នេះ ដោយ​ត្រូវ​​ប្រកួត​ជាមួយនឹងក្រុម Chelsea នៅ​ថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ​។

ស្ថិត​ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​រយៈពេល​១​ទសវត្សរ៍​ពី​ម្ចាស់​ក្លិបជា​មហាសេដ្ឋី​មកពី Abu Dhabi បាន​ជួយ​ឲ្យ​ក្រុម Man City ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ៥លើក ក្នុង​នោះ​ពាន​៣បាន​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក Guardiola ដែល​បាន​ចូលកាន់​តំណែងកាលពី​៥ឆ្នាំមុន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​រដូវ​កាល​ដែល​ទើប​តែ​បញ្ចប់​នេះ​ផង​ដែរ​។ ប៉ុន្តែ ពានក្រប​ខ័ណ្ឌ Champions League បាន​គេច​ចេញពីដៃក្រុម Man City ហើយ​ក៏​​លោក Guardiola ផង​ដែរ បើ​គិត​ចាប់​តាំងពី​លោក​បាន​ឈ្នះពាន​នេះ​ជាលើក​ចុង​ក្រោយ​ក្នុង​ចំណោម​ពាន​ទាំង​​២លើកក្នុងនាម​ជា​គ្រូបង្វឹកនៅ Barcelona កាលពីឆ្នាំ​២០១១​។ លោ Guardiola បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា៖ «ពេលខ្លះ អ្នក​ត្រូវ​ការ​ពេល​។ រឿង​ដ៏សំខាន់​បំផុត​គឺ​ផ្លូវ​ដែល​យើង​នឹង​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​។ យើង​នឹង​លេង​ដើម្បី​ឈ្នះ​ការ​ប្រកួតនេះ​​។ ពេលខ្លះ ក្លិប​ជាច្រើន​ត្រូវ​ការ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើន​ដើម្បីឈ្នះ​ពាន​១ ក្លិប​ផ្សេង​ទៀត​​ត្រូវ​តែ​ត្រឹម​តែ​១លើក​ប៉ុណ្ណោះ ដើម្បីក្លាយ​ជា​ម្ចាស់​ជើង​ឯក​។ ជា​ការរំពឹង​ទុក ករណីនេះ ដូច​ក្រុម​យើង​អ៊ី​ចឹង​ដែរ​»​៕

ប្រភព​ព័ត៌​មាន៖ AFP

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

អតីតជយលាភី Ballon d’Or លោក Fabio Cannavaro ចូលដឹកនាំ Udinese

អតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី Fabio Cannavaro ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមអ៊ីតាលី Udinese រហូតដល់ចប់រដូវកាល។ Cannavaro ដែលលើកពាន World Cup 2006 ជាមួយអ៊ីតាលី បានមកជំនួសតំណែងលោក Gabriele Cioffi …