លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Guardiola ជាប់ជាអ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស

លោក Pep Guardiola គ្រូបង្វឹក​របស់​ក្លិប Manchester City កាលពីថ្ងៃចន្ទ ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​អ្នក​ចាត់​ការ​ទូទៅ​ឆ្នើម​ប្រចាំឆ្នាំរបស់​សមាគម​អ្នក​ចាត់​ការ​ទូទៅ​ប្រចាំលីក​របស់​អង់គ្លេស​។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ បានដឹកនាំ​ឲ្យ​ក្រុម Man City ឈ្នះពាន Premier League ជាលើកទី​៣​ក្នុង​រយៈពេល​៤​ឆ្នាំ ហើយ​ក៏​បានដឹកនាំ​ឲ្យក្រុម​របស់​លោក​លើកពាន Carabao Cup នៅ​រដូវ​កាល​នេះ ផងដែរ​។

Man City នឹង​ត្រូ​វ​ប្រកួត​ជាមួយនឹងក្រុម Chelsea ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នា​ថ្ងៃសៅរ៍ ចុងសប្តាហ៍​នេះ​។ លោក Guardiola អតីត​អ្នក​ចាត់​ការ​ទូទៅ​របស់ Barcelona និង Bayern Munich បាន​ឈរ​លេខ​១ក្នុង​ការ​បោះឆ្នោត ខណៈ​ដែល​បេក្ខ​ភាព​ឈាន​មុខ​គេ​ផ្សេង​ទៀត​រួមមាន លោក Marcelo Bielsa របស់ Leeds United លោក Daniel Farke របស់​ក្លិប Norwich លោក Emma Hayes គ្រូបង្វឹក​ក្រុម​ស្ត្រី​របស់​ Chelsea លោក David Moyes របស់ West Ham និង​លោក Brendan Rodgers របស់ Leicester​​។ លោក Guardiola បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ក្នុងការ​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ទូ​ទៅឆ្នើម​ប្រចាំឆ្នាំ ជាលើក​ទី​២​​។ នេះ​គឺ​ជា​ពាន​រង្វាន់ដ៏សំខាន់​ដែល​ខ្ញុំ​បាន​ឈ្នះ ពីព្រោះ​វា​ជាការ​ឆ្នោត​ពី​អ្នក​ចាត់​ការ​ទូទៅ​​ដូចគ្នា​»​៕

ប្រភព​ព័ត៌​មាន៖ BBC

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ប្រធានក្លិបបឹងកេតទម្លាយថា ស្ទើរតែគិតបោះបង់ក្លិបទៅហើយ

លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានទម្លាយការពិត ក្រោយទទួលរងព្យុះភ្លៀងជាច្រើន លោកស្រីស្ទើរបោះបង់ក្លិបចោល ដោយសារបញ្ហាហិរញ្ញវត្ថុ តែដោយសារមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ ទាំងកម្លាំងចិត្ត និងថវិកា ទើបលោកស្រីព្យាយាមជម្នះឧបសគ្គមកទល់បច្ចុប្បន្ន ។ ការទម្លាយនេះ ស្របពេលក្លិបបឹងកេត …