Saturday , April 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Ronaldo ដឹកនាំតំបន់ប្រយុទ្ធរបស់ ព័រទុយហ្គាល់ ក្នុង Euro 2020

Cristiano Ronaldo នឹង​ដឹកនាំក្នុង​តំបន់​ប្រយុទ្ធ សម្រាប់ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​ទ្វីប​អឺ​រ៉ុប ព័​រទុយ​ហ្គាល់ ខណៈ​ដែលលោក​គ្រូបង្វឹក Fernando Santos បាន​ប្រកាស​ឈ្មោះ​ក្រុម​របស់​លោកកាលពីថ្ងៃ​ព្រហស្បតិ៍ សម្រាប់​យុទ្ធនាការ Euro ឆ្នាំ​២០២០​។ Ronaldo​ ដែល​បាន​​បន្ថែមពាន Italian Cup ក្នុង​បញ្ជី​ឈ្នះ​ពាន​របស់​គេ​នៅ​សប្តាហ៍​នេះ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ច្រើន​ជាង​១០០គ្រាប់​សម្រាប់ក្លិប Juventus នោះ ចូល​រួម​ជាមួយនឹង​ខ្សែ​បម្រើ Bernardo Silva របស់​ក្លិប Manchester City និង Bruno Fernandes របស់​ក្លិប Manchester United។

ខ្សែ​ប្រយុទ្ធ Joao Felix របស់ Atletico Madrid ដែល​អាច​នឹង​ឈ្នះ​ពានលីក​អេ​ស្ប៉ាញនៅ​សប្តាហ៍​នេះ និង​ខ្សែ​ប្រយុទ្ធ Diogo Jota របស់ Liverpool បំពេញ​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ព័រ​ទុយ​ហ្គាល់ សម្រាប់​យុទ្ធនា​ការ Euro ដែលនឹង​ចាប់ផ្តើមនៅ​ថ្ងៃ​ទី​១១ ខែមិថុនា​។ កីឡាករដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម្នាក់ទៀតគឺ Andre Silva ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​​ក្នុងក្រប​ខ័ណ្ឌ Bundesliga ច្រើន​ជាង​​​កីឡាករ​រូប​ណា​ទាំង​អស់​ក្នុងក្រុម Eintracht Frankfurt៕

ក្រុមព័រ​ទុយ​ហ្គាល់៖

អ្នក​ចាំ​ទី៖ Anthony Lopes (Olympique Lyon), Rui Patricio (Wolves), Rui Silva (Granada)

ខ្សែ​ការពារ​៖ Joao Cancelo (Manchester City), Nelson Semedo (Wolves), Jose Fonte (Lille), Pepe (Porto), Ruben Dias (Manchester City), Nuno Mendes (Sporting), Raphael Guerreiro (Borussia Dortmund)

ខ្សែ​បម្រើ៖ Danilo Pereira (Paris St Germain), Joao Palhinha (Sporting), Ruben Neves (Wolves), Bruno Fernandes (Manchester United), Joao Moutinho (Wolves), Renato Sanches (Lille), Sergio Oliveira (Porto), William Carvalho (Real Betis)

ខ្សែ​ប្រយុទ្ធ៖ Pedro Goncalves (Sporting), Andre Silva (Eintracht Frankfurt), Bernardo Silva (Manchester City), Cristiano Ronaldo (Juventus), Diogo Jota (Liverpool), Goncalo Guedes (Valencia), Joao Felix (Atletico Madrid), Rafa Silva (Benfica)

ប្រភព​ព័ត៌​មាន៖ Channel News Asia

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …